អ្នក​កីឡាកាស​សញ្ជាតិ​ម៉ិចស៊ីកូ​ម្នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ​រហូត​បាត់​បង់ជីវិត ក្រោយ​ការប្រកួត​ជា​ក្រុម (២​ទល់​២) ជាមួយ​ក្រុម​កីឡាករ Rey Mysterio ក្នុង​ទីក្រុង Tijuana កាលពី​យប់​ថ្ងៃ​សុក្រ (២០ មីនា​) ។​
​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា អ្នក​កីឡាកាស​រងគ្រោះ​រូបនេះ មាន​ឈ្មោះថា Perro Aguayo Ramirez អាយុ ៣៥ ឆ្នាំ ។
​តាមរយៈ​វីដេអូ​ឃ្លី​ប បានបង្ហាញ​ឲ្យ​ឃើញថា ក្រោយពី​កីឡាករ Ramirez រូបនេះ បាន​ងើប​ឡើងលើ​សង្វៀន​មិនបាន​ប៉ុន្មាន​វិនាទី​ផង ក៏​ស្រាប់តែ​កីឡាករ Rey Mysterio ដែលជា​អតីត​អ្នក​កីឡាកាស WWE បាន​ប្រើ​ជើង​ទាំងពីរ​ហក់ធាក់​ពី​ខាងក្រោយ​ក្បាល បណ្តាល​ឲ្យ​ក​.​របស់ Ramirez ផ្ទប់​នឹង​ខ្សែ​រេញ សន្លប់​ស្តូកស្តឹង​តែម្តង ។​
​ក្រោយ​ចប់​ការប្រកួត ដោយ​ដឹងថា Ramirez រងរបួស​ធ្ងន់ធ្ងរ គណៈកម្មការ​នៃ​ការប្រកួត ក៏​ប្រញាប់ប្រញាល់​បញ្ជូន​រូប​គេ​ទៅ​កាន់​​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ ។ ប៉ុន្តែ កីឡាករ​រូបនេះ ត្រូវបាន​រាយការណ៍​ថា បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ នៅ​យប់​ថ្ងៃ​សៅរ៍ ៕
article-wrestler12-0321wrestler22n-5-webwrestler22n-7-web
ប្រភពមកពីខ្មែរស្ថាបនា