Tuesday, May 19, 2015

នារីម្នាក់ទាញយកប្រជាប្រិយភាព​តាមរយៈ​ថតរូប​ខ្លួន​ឯង​បែរ​ជាចេញ​រូប​ខ្មោច

​វាគួរ​ឱ្យ​ចម្លែក​ណាស់​មែនទេ បើសិន​ជា​អ្នក​យក​ទូរស័ព្ទ​ដៃម​ក​ថត​រូបខ្លួន​របស់​អ្នក បែរ​ជា​ចេ​ញ​រូប​ខ្មោច​ទៅ​វិញ។ ហើយ​ប្រហែល​ជាមាន​អ្នក​ខ្លះ​គិត​ថា ប្រហែល​ជា​រឿង​អាច​នឹង​កើត​ឡើង ឬជា​ការកែច្នៃ​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ពិត​នោះ វាគ្រាន់​តែជា​ការ​លេង​សើច ដើម្បី​ចែក​រំលែក​សំណើច​ចុកពោះ​ជាមួយ​នឹង​ស៊េរី​ទូរស័ព្ទ​ទំនើបតែ​ប៉ុណ្ណោះ។
23434n
​តើអ្នក​ដឹង​ទេ​ថា បច្ចេកវិទ្យា​ឥឡូវ​ទំនើប​ណាស់ ដូចជា​ទូរស័ព្ទ​ស៊េរី​ថ្មី​មួយ​នេះ​អាច​បង្កើត​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នក វាអាច​ធ្វើមុខ​មាត់​នារីម្នាក់​នេះកែប្រែ​ទៅជា​ទម្រង់​មុខ​ផ្សេង​គួរ​ឱ្យ​រន្ធត់​បាន។ ជាក់ស្តែង នារី​ម្នាក់នេះ បាន​យក​​ទូរស័ព្ទ​​ទំនើប​របស់​នាង ថត​ខ្លួនឯង ដែលមាន​រូបភាព ៣ សន្លឹក ដែល​ទី​១ គឺ​បង្ហាញ​ពី​ទិដ្ឋភាព កាន់​ទូរស័ព្ទ​ថត​, ទី​២ ​លទ្ធផល​ក្រោយ​ថត​មុខ​ដូច​ខ្មោចឆៅ​, ទី​៣​បង្ហាញ​អារម្មណ៍​​ភ្ញា​​ក់​ផ្អើល និង​ទី​៤​យកដៃ​ខ្ទប់​មុខ។ រូបភាព​ដ៏​ស៊ីគ្នា​ទាំង​៣​សន្លឹក​នេះ ត្រូវបាន​នាង​យកមក​ច្នៃ​បញ្ចូល​គ្នា នៅក្នុង​កម្មវិធី Photoshop ដែល​ធ្វើ​​ឱ្យ​​រូបភាព​មាន​ចលនា​រស់​រវើក​គួរ​ឱ្យ​អស់​សំណើច​បែប​នេះ​តែម្តង។ ហើយនាង​បាន​យក​ទៅ​បង្ហោះ​លើ​បណ្ដាញ​សង្គម Twitter របស់​នាង ដែលមាន​ចំនួន​អ្នក​ទស្សនា​រហូត​ដល់ ៧០,០០០នាក់​គួរ​ឱ្យចាប់​អារម្មណ៍ទេ?​​​  ​
ប្រភពមកពី  Twitter/Gifpal

0 comments:

Post a Comment