នាពេលថ្មីៗកន្លងមកនេះ តារាចម្រៀង និងបុគ្គលិកទាំងអស់របស់ផលិតកម្ម ថោន រួមសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់ ចូលរួមផ្ដល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាជនដែលកំពុងរងគ្រោះដោយសារទឹកជំនន់នៅឃុំ ស្យា ស្រុក កណ្ដៀង ខេត្ត ពោធិ៍សាត់។
នៅក្នុងនោះយើងឃើញមានតារាចម្រៀងផលិតកម្ម ថោនដូចជា លោក ករុណា ពេជ្រ, កញ្ញា សុគន្ធ នីសា, លោក សុគន្ធ ថេរ៉ាយុ និងកញ្ញា អេននី ហ្សាម បានសំណេះសំណាលជាមួយប្រជាជនរងគ្រោះដោយភាពរីករាយក្នុងមហាគ្រួសារខ្មែរ ដោយបានផ្ដល់ជំនួយសង្គ្រោះបន្ទាន់ដែលចុះចែកនាពេលនោះរួមមាន អង្ករ ២០គីឡូក្រាម មីយើង១កេស ត្រីខ១០កំប៉ុង ទឹកក្រូច ទឹកសុទ្ធ ទឹកសម្អាតដៃ និងទឹកប្រាក់ចំនួន២ម៉ឺនរៀលដល់ប្រជាជនជាង១០០គ្រួសារនៅក្នុងភូមិចំនួន៣ នៃឃុំ ស្យា ស្រុក កណ្ដៀង ខេត្ត ពោធិ៍សាត់៕






0 comments:
Post a Comment