Wednesday, May 20, 2015

អូស្ត្រាលី នាំចេញ ដើមក្រចៅ ទៅ កាណាដា ដើម្បីផលិតថ្នាំពេទ្យ

កង់ប៊ែរ៉ា ៖ ប្រទេសអូស្ត្រាលី នឹងចាប់ផ្តើមនាំចេញ ដើម និង ផ្លែក្រចៅ បន្ទាប់ពីខ្លួនធ្វើការដាំដុះ បានសម្រេចផលនៅលើកោះ ណ័រហ្វូក ទៅកាន់ប្រទេសកាណាដា ក្រោមកិច្ចព្រមព្រៀង រួមគ្នាដើម្បីធ្វើការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ ឬ ក៏អាចផលិតចេញជាថ្នាំពេទ្យ ផងដែរ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ ២០១៥ នេះ ទៀតថា ក្រុមហ៊ុនអូស្ត្រាលី AUSCANN Group Holdings បានអះអាងថា ខ្លួនបានបដិសេធនូវ គម្រោង ដាំដើមកញ្ឆានៅលើកោះខាងលើនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ ហើយក៏បានងាកមកដាំ ដើមក្រចៅវិញ ក្រោយពីចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនកាណាដា មួយ ដែលមាន គម្រោងយកផល្លានុផល នោះទៅផលិតចេញជាថ្នាំ។
គួរបញ្ជាក់ថា កោះ ណ័រហ្វូក ជាដែនដីដ៏តូចមួយ ស្ថិតនៅក្នុងមហាសាគរ ប៉ាស៊ីហ្វិក ដែល មានចម្ងាយ ១.៤០០ គីឡូម៉ែត្រពីភាគ ខាងកើតទីក្រុង ប្រ៊ីប៊ែន។ ចំពោះផល្លានុផល ប្រចាំ ឆ្នាំ នឹងទទួលបានប្រមាណមួយតោន ហើយវានឹងបង្កើនរហូតទៅដល់ ១០ ដង នៅ ឆ្នាំ២០១៨ ខាងមុខនេះ។ យ៉ាងណាក៏ដោយគេនៅ មិនទាន់ដឹងព័ត៌មានថា តើ ក្រចៅ មានប្រយោជន៍អ្វីខ្លះ សម្រាប់ផ្នែក វេជ្ជសាស្ត្រនោះឡើយ៕

ប្រភពមកពី​​​​​ ​ដើមអំម្ពិល

0 comments:

Post a Comment