Tuesday, May 19, 2015

៥យ៉ាង ដែលកម្មវិធី Fhotoroom កំពុង ពេញនិយម សម្រាប់ Windows Phone

នៅលើទូរស័ព្ទដែល ប្រើប្រាស់ប្រព័ន្ធប្រតិបតិ្តការ (Window) គឺជាសំបូរទៅ ដោយកម្មវិធី (App) កែរូបជាច្រើន តែកម្មវិធី ដែលកំពុងតែ ពេញនិយមជាខ្លាំង និងត្រូវបាន អ្នកប្រើប្រាស់ មានការសរសើរ មិនដាច់ពីមាត់នោះ គឺជាកម្មវិធី Fhotoroom។ ជាមួយគ្នានោះ ក៏មានការលើកឡើង ពី មូលហេតុចំបង ទាំង ៥យ៉ាង ដែលអ្នកប្រើប្រាស់ ស្រឡាញ់ និងពេញ ចិត្ដមានដូចជា៖
១. អ្នកប្រើប្រាស់ នឹងទទួលបាន ការ updates ជាប្រចាំ ពីអ្នកបង្កើត កម្មវិធីនេះ
អ្នកបង្កើតកម្មវិធី Fhotoroom គឺពិតជាមាន ទំនួលខុសត្រូវ និង មានស្នាដៃខ្ពស់ ក្នុងការសរសេរកូដ។ មួយវិញទៀត អ្នកទាំងនោះ ក៏បានធ្វើការកែប្រែ និងពង្រឹង កម្មវិធីនេះឲ្យ កាន់តែប្រសើរឡើង ឥតឈប់ឈរ ហើយពួកគាត់ ក៏មានការ ប្រាស្រ័យទាក់ ទងជាមួយនឹង អ្នកប្រើប្រាស់ផ្ទាល់ ផងដែរ។
២. ការកែរូប មិនធ្វើឲ្យរូបខូច ហើយថែមទាំង មានល្បឿនលឿន
ការច្នៃប្រឌិត រូបភាព នៅក្នុង កម្មវិធីនេះ គឺមាន ល្បឿនលឿន និងមិនធ្វើឲ្យ រូបភាពខូច ទ្រង់ទ្រាយដើម។ ក្រៅពីនោះ អ្នកប្រើប្រាស់ ក៏អាចចុច undo (ត្រលប់សារដើមវិញ) នៅពេលណា ដែល អ្នកព្យាយាម សាកល្បងវា ឬក៏មិនពេញចិត្ត ខណៈដែល កម្មវិធីនេះ មាន tools ជាច្រើនផ្សេងទៀត។
៣. អ្នកអាចលេងជាមួយនឹង HDR
ពេលខ្លះ អ្នកប្រើប្រាស់ មិនបាន ថតរូប ដោយដាក់ HDR នោះទេ ប៉ុន្តែដោយប្រើប្រាស់ effect ច្រើនបន្តិចទៅវិញ។ តែសម្រាប់ កម្មវិធី Fhotoroom នេះវិញ អ្នកប្រើប្រាស់ អាច បន្ថែម HDR ទៅរូបភាពទាំងនោះ ដែលមានច្រើន ប្រភេទ និងគួរឲ្យ ចាប់អារម្មណ៍។ 


រូបភាពដែលលេងជាមួយនឹង HDR
៤. វាគឺជាសហគមន៍មួយដ៏អស្ចារ្យបំផុត
ផ្នែកមួយដែលអ្នកប្រើប្រាស់ ចូលចិត្តបំផុត ពីកម្មវិធី Fhotoroom គឺ វាជាសហគមន៍។ ជាដំបូងឡើង អ្នកប្រើប្រាស់ មានអារម្មណ៍ថា ដូចជា កំសត់នៅតែម្នាក់ ឯង តែជាក់ស្ដែង ពុំមែននោះទេ ដោយសារតែ កម្មវិធី Fhotoroom អនុញ្ញាតឲ្យ អ្នកប្រើប្រាស់ផ្សេងៗ ទៀត ក្នុងកម្មវិធីតែ មួយនេះ អាចឆែកមើល និងតាមដាន ពី អ្នកប្រើប្រាស់ កម្មវិធីនេះ ដូចគ្នា។  




រូបភាពជាច្រើន ដែលអ្នកប្រើប្រាស់ កម្មវិធី  Fhotoroom នាំគ្នា ចែកចាយ 
៥. គ្រប់ទំហំនៃរូបភាពទាំងអស់ ត្រូវបានអនុញ្ញាត
រូបភាពជារាងការ៉េ ហាក់ដូចជាពេញនិយម នាពេលបច្ចុប្បន្ននេះ ប៉ុន្តែមានរូបភាពជាច្រើន ហាក់ដូចជាកាត់ មុំកែងទាំង៤ មិនបានត្រឹមត្រូវ។ ពេលខ្លះរាងរបស់វា អាច ៤គុណនឹង ៣ ឬ ១៦ គុណនឹង៩ ឬក៏ ២ គុណនឹង៣។ យ៉ាងណាមិញ Fhotoroom អាចដាក់ គ្រប់ទំហំរូបភាព នៅលើផ្ទាំងបង្ហាញ (display) ដោយមិនចាំបាច់កាត់រូប ដូចកម្មវិធីខ្លះ នោះទេ។
ចុះប្រិយមិត្ដ ធ្លាប់សាកល្បង លេងកម្មវិធី នេះហើយឬនៅ?

កែសម្រួលដោយ៖ រត្ន័
ខ្មែរឡូត

0 comments:

Post a Comment