Tuesday, May 19, 2015

១០​កន្លែង ដែលអ្នកមិនធ្លាប់បានដឹង តែគួរទៅទស្សនា

បរទេស៖ ប្រសិនបើអ្នក មានថ្ងៃឈប់សំរាកពីការងារ ឫការប្រកបរបរអាជីវកម្មនានា សំរាប់ដំណើរកំសាន្ត អ្នកត្រូវតែប្រាកដចិត្តថា អ្នកបានចំណាយពេលវេលាទាំងនោះ អោយបានត្រឹមត្រូវ និងមានប្រយោជន៍។ ដើម្បីកុំអោយខ្ជះខ្ជាយ ពេលវេលាដ៏មានតំលៃ ថ្ងៃនេះយើងសូមនាំ ប្រិយមិត្តទាំងអស់ ទៅស្គាល់កន្លែងទាំង១០ ដែលជាកន្លែង ដែលអ្នកទេសចរភាគច្រើន អោយពិន្ទុថាជាទិសដៅ ដំបូងរបស់ពួកគេក្នុងការ ធ្វើដំណើរកំសាន្តវិស្សមកាល។ តោះកុំអោយខាតពេលយូរ សូមទៅទស្សនាទាំងអស់គ្នា៖
1. Mostar, Bosnia 
វាជាទីក្រុងចំណាស់មួយ ដែលមានសភាពស្ងប់ស្ងាត់ និងមានទេសភាពស្រស់ស្រទន់ ដែលធ្វើឲ្យអ្នកទេសចរ មានអារម្មណ៍ស្រស់ស្រាយ និងមានផាសុកភាព។
2. Cannaregio, Venice, Italy
វាជាផ្ទះរបស់សហគមន៍ ជូវីស ក្នុងសតវត្សទី១៦ សំរាប់អ្នកទេសចរ ដែលចង់ស្គាល់ពីរសជាតិ ទីក្រុងអមសងខាងព្រែក ដ៏ស្រស់ស្អាត។
3. Skibotn, Norway
វាស្ថិតនៅភាគខាងជើង ប្រទេសន័រវេស ដែលមានទេសភាពដូចវេទមន្ត ប្រសិនបើអ្នកបានទៅទស្សនា ប្រាកដជាមាអារម្មណ៍ថា ប្រៀបដូចជានៅក្នុង ឋានសួគ៌ដូច្នេះដែរ។
4. Grasse, France
វាលផ្កាដាច់កន្ទុយភ្នែក របស់ប្រទេសបារាំង ដែលពោរពេញដោយក្លិនក្រអូប និងជាទីកន្លែងនៃវត្ថុធាតុ សំរាប់ការផលិតទឹកអប់ ម៉ាកល្បីៗរបស់ប្រទេសបារាំងផងដែរ។
5. Banff, Alberta, Canada
ជាទីកន្លែងដ៏ស្រស់ស្អាត នៃសម្រស់ធម្មជាតិគ្មានគូរប្រៀប ព្រោះថាអ្នកទេសចរ អាចមើលឃើញភ្នំថ្ម ដែលគ្របដណ្តប់ដោយព្រិល និងបឹងដែលថ្លាដូចកញ្ចក់ អមដោយព្រៃព្រឹក្សានានា។
6. Kelowna, British Columbia, Canada
ជ្រលង Kelowna ជាទីកន្លែងដែល អ្នកទេសចរអាចទស្សនា នូវជួរភ្នំដ៏ស្រស់ស្អាត ជាមួយនឹងវាលខ្សាច់ ចំការទំពាំងបាយជូរ -ល-។
7. Mount Srdj, Croatia
ជាទីកន្លែងដែលអាច មើលឃើញសម្រស់នៃទីក្រុង Croatia ពីលើជំរាលភ្នំ កំពស់៤១៣ម៉ែត្រ ហើយលោកអ្នកអាចជិះ កន្ត្រកយោងទៅទីនោះបាន។ 
8. Antelope Canyon, Arizona, USA
វាជាមហាអន្លង់នៅ Arizona ដែលគ្របដណ្តប់ដោយខ្សាច់ ដែលផ្លាស់ប្តូរពណ៌ ទៅតាមបរិយាកាស មើលទៅពិតជាអស្ចារ្យខ្លាំងណាស់។
9. Hierapolis, Turkey
វាជាអាងសំបូរដោយជាតិ កាល់ស្យូម និងទឹកក្តៅ ដែលអ្នកទេសចរមានជំនឿថា អាចព្យាបាលជំងឺបានច្រើនប្រភេទ។
10. Chipata, Zambia
ប្រសិនបើអ្នកចង់ស្គាល់ ពីវប្បធម៌របស់អាហ្រ្វិកពិតប្រាកដមួយ ទីនេះគឺជាកន្លែងដែល ពោរពេញដោយវប្បធម៌ពួកគេ ជាមួយនឹងទីផ្សារដ៏អ៊ូអរ ផ្តល់ជូននូវ ផលិតផលប្រពៃណីផ្សេងៗផងដែរ៕
ប្រភព metro
ដោយ Luhan
ខ្មែរឡូត

0 comments:

Post a Comment