អាមេរិក៖ អ្នកគ្រូពេទ្យជំនាញ ខាងដាក់ថ្នាំស្ពឹកម្នាក់ ត្រូវបានអ្នកជម្ងឺ ប្តឹង ហើយត្រូវពិន័យ ជាប្រាក់ បន្ទាប់ពី បែកធ្លាយ ខ្សែអាត់សំលេង ដែលលួចថត បានដោយទូរស័ព្ទ ស្មាតហ្វូន របស់អ្នកជម្ងឺនោះ នៅក្នុងដំណើរការ ទាំងមូល ក្នុងពេលវះកាត់ ជាពិសេស គឺថតបានសំដី មិនសមរម្យ និងប្រមាថមើលងាយ របស់នាង ចំពោះអ្នកជម្ងឹ ដែលសន្លប់ ស្តូកស្តឹងនោះ ទៀតផង។

រូបភាពពេលដែលកំពុងធ្វើការវះកាត់
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកគ្រូពេទ្យ មានជំនាញខាងដាក់ថ្នាំស្ពឹកម្នាក់ ដែលមានឈ្មោះថា Tiffany M Ingham ធ្វើការនៅតំបន់ Reston ក្នុងរដ្ឋ Virginia នៃសហរដ្ឋអាមេរិក ត្រូវបានអ្នកជម្ងឺម្នាក់ប្តឹង ហើយត្រូវបានពិន័យ ជាប្រាក់ បន្ទាប់ពីបែកធ្លាយ ខ្សែអាត់សំលេង នៃការប្រមាថមើលងាយ ដល់អ្នកជំងឺ ដែលថតបានដោយ អ្នកជម្ងឺរូបនោះ នៅក្នុងទូរស័ព្ទ ស្មាតហ្វូន របស់គាត់ផ្ទាល់តែម្តង។
អ្នកជម្ងឺ ដែលទទួលរង ការប្រមាថរូបនោះ ប្រើឈ្មោះកាត់ DB លោកបានប្រាប់ឲ្យដឹងថា ដោយខ្លាចមាន បញ្ហាផ្សេងៗ ដែលប៉ះពាល់ ដល់ផ្នែកសំខាន់ៗ នៅលើរាងកាយមុនពេលវះកាត់ គាត់ក៏បានប្រើប្រាស់ ទូរស័ព្ទស្មាតហ្វូន ដើម្បីថតសំលេង ក្នុងអំឡុងពេលវះកាត់នោះ។ បន្ទាប់ពីនោះមក លោក DB បានបើកស្តាប់សំលេងឡើងវិញ ពីក្នុងទូរសព្ទរបស់គាត់ ក្នុងពេលធ្វើដំណើរតាមផ្លូវ ត្រលប់មកកាន់ផ្ទះវិញ ក៏បានលឺសម្តីមិនសមរម្យ ទាំងនោះតែម្តង។
លោក DB បានឲ្យដឹងថា នៅពេលដែលខ្លួនលោក កំពុងសន្លប់ គ្រូពេទ្យស្រីម្នាក់ឈ្មោះ Ingham បាននិយាយដូចជា៖ «ក្រោយពេលនិយាយជាមួយលោក អស់៥នាទីមុនពេលដំណើរការវះកាត់ចាប់ផ្តើម ខ្ញុំពិតជាចង់ដាល់លោកមួយដៃ ឲ្យចំផ្ទៃមុខ ដ់ើម្បីឲ្យលោករឹងពឹង សមជាប្រុសបន្តិច»។ «មើលម្ជុលនេះទៅ ឃើញទេ .. តិចទៀត វាជ្រាបចូលទៅក្នុងខ្លួន គាត់នេះហើយ នឹងធ្វើឲ្យមានអារម្មណ៍ រាគចុះក្អួត»។ «មេរោគរបេងក្នុងប្រដាប់ភេទរបស់គាត់»។
ខ្មែរ ឡូត
យ៉ាងណាមិញ លោក DB បានដាក់ពាក្យបណ្តឹង រួចហើយ ដោយគ្រូពេទ្យស្រីនោះ ត្រូវបានចោទប្រកាន់ពីបទ បរិហាកេរ្តិ៍ និងអនុវត្តខុសផ្នែកវេជ្ជសាស្រ្ត ហើយតុលាការ បានកាត់ក្តី ឲ្យសងជម្ងឺចិត្ត ទឹកប្រាក់ចំនួន ៥សែនដុល្លារអាមេរិកដល់លោក DB ផងដែរ៕






0 comments:
Post a Comment