Tuesday, May 19, 2015

Contact Lens ធ្វើឲ្យ ក្មេងស្រីម្នាក់ ត្រូវ វេទនា មិនអាចបិទភ្នែក ដេកដល់ទៅ ១អាទិត្យ

អង់គ្លេស៖ វាជារឿងដ៏ គួរឲ្យភ្ញាក់ផ្អើលមួយ ដែលសិស្សស្រីម្នាក់ ប៊ិះតែនឹង ងងឹតភ្នែកព្រោះតែ មានពពួក មេរោគប៉ារ៉ាស៊ីត បានឆ្លងចូល ទៅក្នុងភ្នែក របស់នាងហើយ ចាប់ផ្តើមបំផ្លាញ កែវភ្នែករបស់ នាងពីខាងក្នុង។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ក្មេងស្រីម្នាក់នោះ ឈ្មោះថា Jessica Greaney អាយុ១៨ឆ្នាំ ជាសិស្សនៅឯ មហាវិទ្យាល័យ Nottingham របស់ប្រទេស អង់គ្លេស ដែលកែវភ្នែក របស់នាងត្រូវ បានមេរោគប៉ារ៉ាស៊ីត ប្រភេទ Acanthamoeba Keratitis ឆ្លងចូល ដែលបណ្តាលឲ្យ កែវភ្នែកម្ខាង របស់នាងប្តូរ ទៅជាពណ៌ក្រហម និងឡើងហើមធំ មែនទែន។
ក្រុមគ្រូពេទ្យ បាននិយាយថា ពពួកប៉ារ៉ាស៊ីត ប្រភេទនេះ គឺភាគច្រើន ស្ថិតនៅក្នុង ធូលីដី ឬស្នាមប្រឡាក់ និងទឹកសមុទ្រ ឬក៏ទឹកបរិសុទ្ធ ផ្សេងៗហើយ មេរោគប្រភេទនេះ អាចឆ្លងចូលក្នុង ភ្នែកមនុស្ស ដោយងាយស្រួល តាមរយៈ កែវដាក់ក្នុងភ្នែក (Contact Lens) ដូចជាការយកវា ទៅលាងជាមួយ នឹងទឹកម៉ាស៊ីន ឬក៏ពាក់វា ពេលទៅហែលទឹក ឬក៏ងូតទឹក ជាដើម ដែលនាំឲ្យ មេរោគប៉ារ៉ាស៊ីត នោះជាប់នឹង កែវដាក់ក្នុងភ្នែក ហើយក៏ជ្រៀតចូល ក្នុងភ្នែករបស់ មនុស្សតែម្តង។

ស្ថានភាពនៃ កែវភ្នែករបស់ Jessica ពេលដែលមេរោគ ប៉ារ៉ាស៊ីត កំពុងតែរាតត្បាត
យ៉ាងណាមិញ ភ្នែករបស់ Jessica ត្រូវបានគ្រូពេទ្យ អះអាងថា នឹងអាចព្យាបាលបាន លុះត្រាតែនាង មិនគេងក្នុង ១សប្តាហ៍ ព្រោះថាគ្រូពេទ្យ ត្រូវបន្តក់ទឹកថ្នាំ ដើម្បីសម្លាប់ មេរោគនោះ រៀងរាល់១០នាទីម្តង ឲ្យបានជាប់ៗគ្នា រហូតដល់ទៅ ៧ថ្ងៃឯណោះ។
Jessica បាននិយាយថា “តាំងពីភ្នែក របស់ខ្ញុំត្រូវ បានមេរោគ ឆ្លងចូលតាមរយៈ កែវដាក់ក្នុងភ្នែក រួចមក វាស្រាប់តែ ឡើងហើមធំ ហើយឈឺ មែនទែន ដែលពេលខ្លះខ្ញុំ ទ្រាំសឹងមិនបាន។ តែទោះយ៉ាងណា ដើម្បីព្យាបាល វាឲ្យជា ខ្ញុំត្រូវទ្រាំមិនដេក រយៈពេល១សប្តាហ៍ និយាយរួម គឺគ្រូពេទ្យ តែងតែដាស់ខ្ញុំ រៀងរាល់១០នាទីម្តង”។
គួរបញ្ជាក់ផងដែរថា នេះគឺជា ករណីថ្មីមួយទៀត ហើយវាក៏អាច ជាការដាស់តឿន ឲ្យប្រុងប្រយ័ត្ន ចំពោះមនុស្ស ដែលប្រើប្រាស់ កែវដាក់ក្នុងភ្នែក ឬក៏ Contact Lens ព្រោះថាមេរោគ ជាច្រើនអាច ឆ្លងចូលតាមរយៈ វាហើយចូល ទៅបំផ្លាញកែវភ្នែក របស់យើង៕

ស្ថានភាព កែវភ្នែកក្រោយពី ការព្យាបាល
ប្រភព៖ ដេលីម៉េល
ដោយ៖ សុជាតិ
ខ្មែរឡូត

0 comments:

Post a Comment