Wednesday, May 20, 2015

Apple បង្ហាញ​ផលិតផល​ថ្មី iPad Air ស្តើង និងស្រាល​ជាង​មុន

ក្រុម​បច្ចេកវិទ្យា​កំពូល​របស់​អាមេរិក គឺក្រុមហ៊ុន Apple បាន​បង្ហាញ iPad ជំនាន់​ទី៥​របស់​ខ្លួន​ដែល​មាន​លក្ខណៈ​ពិសេស​ប្លែក​ពី iPad ប្រភេទ​មុនៗគឺវាមាន​កម្រាស់​ស្តើង និងស្រាល​នោះគឺ iPad Air ដោយ​ក្រុមហ៊ុន​ប្រកាស​ថា នឹង​ចេញ​លក់​នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ​២០១៣​ខាងមុខ​នេះ។
tab_hero_ipadmini
ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា វាមាន​រូបរា​ងស្រដៀង​នឹង iPad mini និង​មាន​​កម្រាស់​ត្រឹម​តែ ៧.៥ មីល្លីម៉ែត្រ និង​ទម្ងន់ ៤៥៣​ក្រាម​តែ​ប៉ុណ្ណោះ។ ជាពិសេស​វា​ត្រូវ​បំពាក់​ដោយ​កាមេរ៉ា​ទំហំ ៥ ​មេហ្គា​ភីច​សែល​ឯណោះ។
design_hero
ចំពោះ Processor វិញ បំពាក់​ដោយ chip A7 ដូចគ្នា និង​ទូរស័ព្ទ iPhone 5s ដែរ ដែល​ធ្វើ​ឱ្យ​មាន​ល្បឿន​​​លឿន ជា​ពិសេសវាអាច​ផ្ទុក​ទិន្នន័យ​បានរហូត​ដល់ ២៥៦​ជីហ្គាបៃ ហើយ​ ថ្ម​អាច​បើក​ទុកចោល​បាន​រហូតដល់​៣០ថ្ងៃ​ឯណោះ តែបើ​ប្រើអ៊ី​នធើណេត​អាចបាន​តែ១០ម៉ោង​ប៉ុណ្ណោះ។
performance_hero
iPad Air ត្រៀម​ចេញ​លក់​តាម​​បណ្តាប្រទេសនានានៅ​ថ្ងៃ​ទី​០១ ខែ​វិច្ឆិកានេះ ហើយ​អាច​រក​ទិញ​បាន​នៅ​បណ្តា​ប្រទេស​នានា​ដូចជា អាមេរិក, ចិន​ជាដើម ក្នុងតម្លៃ​៤៩៩ដុល្លា និង៦២៩ចំពោះ​ប្រភេទLTE៕
ប្រែសម្រួល៖ សុធារ៉ា
ប្រភព៖ Apple

0 comments:

Post a Comment