រ៉ាម៉ាឌី ៖ កងកម្លាំងសន្ដិសុខ អ៊ីរ៉ាក់ និងសម្ព័ន្ធមិត្តស៊ីអ៊ីត និងសាន់នី កំពុងរៀបចំកសាង មូលដ្ឋានទ័ពនៅ ភាគខាង លិចខេត្តអានបា ប្រទេសអ៊ីរ៉ាក់ ដើម្បីវាយលុកជាទ្រង់ទ្រាយធំមួយ ប្រឆាំងទៅនឹងក្រុមសកម្ម ប្រយុទ្ធរដ្ឋឥស្លាម ដែល កំពុងកាន់កាប់ទីក្រុង រ៉ាម៉ាឌី បន្ទាប់ពីមានការប្រយុទ្ធគ្នាដ៏សាហាវមួយ រវាងពួកសកម្មប្រយុទ្ធ និងកងកម្លាំងរដ្ឋាភិបាល នាពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។
ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ នេះ បន្ដទៀតថា ការពង្រឹងកម្លាំងទ័ព កងកម្លាំងសហព័ន្ធប៉ូលិស និងពួកកងជីវពលស៊ីអ៊ីត ដែលគេស្គាល់ថា ហាសដ៍ សាអាប៊ី (Hashd Shaabi) បានធ្វើ ដំណើរចេញពីរដ្ឋធានីបាកដាដ ប្រទេសអ៊ីរ៉ាក់ និងតាមបណ្ដាខេត្តផ្សេងៗទៀត ដើម្បីឈរជើងនៅមូលដ្ឋាន យោធាទ័ព អាកាសដ៏ធំមួយនៅតំបន់ ហាបានីយ៉ា ដែលមានចម្ងាយប្រហែលជា ៨០គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានីបាដាដ ។
ក្បួនរថពាសដែក និងរថក្រោះ ត្រូវបានគេប្រទះឃើញ នៅក្នុងថ្ងៃធ្វើដំណើរឆ្ពោះទៅកាន់ មូលដ្ឋានទ័ពនៅតំបន់ ហាបា នីយ៉ា ជាមួយនឹងមេដឹកនាំនិកាយស៊ីអ៊ីតមួយចំនួន រួមទាំងអ្នកគ្រប់គ្រងរបស់ក្រុមហាសដ៍ សាអាប៊ី ដែលបានទៅដល់ មូលដ្ឋាននោះហើយ ចាប់តាំងពីកាលពីថ្ងៃអាទិត្យ សប្ដាហ៍មុនម្ល៉េះ ជាមួយនឹងរថយន្តដឹកកាំភ្លើងយន្ដធុនធ្ងន់ និងគ្រាប់ រ៉ុក្កែត មួយជួរយ៉ាងវែង ហើយបង្ហូតទង់ជាតិផ្សេងគ្នារវាងក្រុមសកម្មប្រយុទ្ធរបស់ពួកគេ ជាមួយនឹងទង់ជាតិរបស់ ប្រទេសអ៊ីរ៉ាក់ ៕
ប្រភពមកពីដើមអំម្ពិល







0 comments:
Post a Comment