Wednesday, May 20, 2015

Lee Min Ho ឈរ​កំពូល​តារាង Oricon របស់​ជប៉ុន

បទ​ចម្រៀង​របស់​លោក Lee Min Ho បាន​ជាប់​លំដាប់ថ្នាក់កំពូលនៅលើ​តារាង Oricon Chart ប្រចាំថ្ងៃ​ប្រទេស​ជប៉ុន​ជាមួយ​នឹង​អាល់ប៊ុមទី២​របស់គាត់​ដែល​មាន​ចំណងជើង​ថា Song for You។
lee-min-ho
អាល់ប៊ុមចុងក្រោយនេះ​ត្រូវ​បានចេ​ញផ្សាយ​នៅថ្ងៃ​ទី ៩ ខែតុលា លោក Lee Min Ho ត្រូវ​បាន​ក្រុម​អ្នក​គាំទ្រនៅ​ប្រទេសជ​ប៉ុន​បោះឆ្នោតអោ​យឈ្នះក្នុ​ងក​ម្មវិធី Oricon Chart ប្រចាំថ្ងៃដោយ​ជាប់លំ​ដាប់ថ្នា​ក់កំពូល ហើយលោកជាតារាចម្រៀ​ងកូ​រ៉េ​ដំបូង​ដែលទទួល​បាន​ប្រជាប្រិយភា​ព​ខ្លាំង​ពីប្រជាជន​ជប៉ុន។ កាលពីខែឧ​សភាក​ន្លង​ទៅអាល់ប៊ុម​បទចម្រៀង​របស់​លោក Lee Min Ho ក៏ទទួល​បានការគាំ​ទ្រគួ​រសមតា​មរយៈ​បទ My Everything ផងដែរ។
lee-min-ho2334
ចំពោះបទ​ចម្រៀងអា​ល់ប៊ុម​ចុងក្រោយ​នេះត្រូវបាន​គេយក​ទៅផ្សព្វផ្សាយ​តាមរយៈ​ស្ថានីយ​ទូរ​ទស្សន៍ជា​ច្រើននៅ​ប្រ​ទេស​ជប៉ុន។ ជាមួយ​នឹងភាពជោគជ័យនេះដែ​លលោកលីមីនហូក៏​ត្រៀមខ្លួ​នរួចជា​ស្រេចស​ម្រាប់​ការចូលរួម​ការប្រគំ​តន្រ្តីនៅប្រ​ទេសជ​ប៉ុនរយៈពេលពីរ​ថ្ងៃគឺ​ចាប់ពី​ថ្ងៃទី១២ និង​ទី១៣ ខែតុលានេះ​៕
ប្រែសម្រួល៖ កញ្ញា ម៉ុន សុធារ៉ា
ប្រភព៖ Soompi

0 comments:

Post a Comment