Sunday, May 17, 2015

ខេត្តកំពតមានរោងចក្រ សហគ្រាស ជាង៣០០ ផ្តល់ការងារជូនពលរដ្ឋ ជាង ១ម៉ឺននាក់

កំពត៖ លោក អ៊ឹង ប៉ូហេង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តកំពត បានឲ្យដឹងថា បច្ចុប្បន្ន  ខេត្តកំពតមានរោងចក្រសហគ្រាសចំនួន៣០១ ដែលចូលរួមផ្តល់ការងារជូនប្រជាពលរដ្ឋជាង ១ម៉ឺននាក់។
ការថ្លែងបញ្ជាក់របស់លោក អ៊ឹង ប៉ូហេង បានធ្វើឡើងនៅក្នុងពិធីរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១២៩ នៃទិវាពលកម្មអន្តរជាតិ១ ឧសភា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥ ម្សិលមិញនេះ។ ពិធីនេះធ្វើ ឡើងក្រោមអធិបតីភាព លោក អ៊ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្តកំពត និងមានការអញ្ជើញចូលរួមពីសំណាក់  បណ្តាអស់លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ ពាក់ព័ន្ធមួយចំនួនក្នុងខេត្ត និងអ្នកតំណាង តាមបណ្តា រោងចក្រនានានៅទូទាំងខេត្តកំពត សរុបប្រមាណ ៣០០នាក់។
លោក អ៊ឹង ប៉ូហេង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានឲ្យដឹងថា ឆ្នាំ២០១៤ កន្លងទៅនេះ  មន្ទីរបានអនុវត្តតាមផែនការយុទ្ធសាស្ត្រ ឆ្នាំ២០១៤-២០១៨ ដោយកំណត់យកគោលនយោបាយ បង្កើតការ  ងារឲ្យបានច្រើន ជូនដល់យុវជន តាមរយៈការពង្រឹងវិស័យឯកជន និងការទាក់ទាញអ្នកវិនិយោគគិន ការលើក ស្ទួយសហគ្រាសធុនតូច និងមធ្យម នៅតាមវិស័យអទិភាព ដូចជា៖ វិស័យកសិកម្ម, កសិឧស្សាហកម្ម និង វិស័ យទេសចរណ៍ ដោយធានាភាពសុខដុមរមនារវាងកម្មករ និយោជិត និង និយោជក។
ក្នុងនោះមន្ទីរក៏បានបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូល ធ្វើឲ្យស្ថាន ភាពសេដ្ឋកិច្ចសង្គមរបស់ប្រជាជននៅក្នុងខេត្តកំពត បានបន្តរីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យរោងចក្រសហ គ្រាស គ្រឹះស្ថានមានការកើនឡើងគួរឲ្យកត់សម្គាល់ ជាក់ស្តែងក្នុងឆ្នាំ២០១៤កន្លងមកនេះ មានរោងចក្រ សហ គ្រាស គ្រឹះស្ថាន ក្រុមហ៊ុន សិប្បកម្ម សេវាកម្មចំនួន៣០១គ្រឹះស្ថាន ដែលប្រើប្រាស់កម្មករ និយោជិត ចំនួនប្រមាណ ១១.៧១១នាក់ ស្ត្រី ៦,៣៥៩នាក់។
លោក អ៉ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ កោតសរសើរដល់កម្មករនៅតាមបណ្តារោង ចក្រនានា ទូទាំងខេត្តកំពត ដែលអនុវត្តការងារបានល្អ ដោយគោរពទៅតាមលក្ខខណ្ឌការងារ មិនប្រាស់ចាកទៅ នឹងច្បាប់ បានដាក់ចេញ។ លោកក៏បានសំណូមពរឲ្យកម្មករទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅលើការងារ និង សហការជាមួយថៅកែរបស់ខ្លួនឲ្យបានល្អ ដើម្បីឈានទៅទទួលផលទាំងសងខាង សម្រាប់ទ្រទ្រង់ដល់ជីវភាព  ក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចទៅថ្ងៃអនាគត។
លោកបន្តទៀតថា សម្តេចតេជោ ហ៊ុន សែន តែងយកចិត្តទុកដាក់ខ្ពស់ចំពោះកម្មករ ជាពិសេសរាល់ពេលមាន បញ្ហារវាងកម្មករ និងថៅកែ គឺសម្តេចតែងតែឈរខាងកម្មករជានិច្ច។
ក្នុងពិធីនេះដែរ លោកប្រធានមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត បានជូនថវិកាដល់កម្មករ កម្មការិ នី ៣០០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ២ម៉ឺនរៀល៕

0 comments:

Post a Comment