អារ៉ាប៊ី សាអូឌីត៖ ប្រទេសអារ៉ាប៊ី សាអូឌីត បានប្រកាស ជ្រើសរើសពេជ្ឈឃាដ ថ្មីចំនួន៨ នាក់បន្ថែម ក្រោយពីមានការកើនឡើង ចំនួនអ្នកទោស ដែលត្រូវកាត់ទោស ប្រហារជីវិត។

រូបភាពតំណាងពេជ្ឈឃាដកាត់ក្បាលអ្នកទោស
ការប្រកាសជ្រើសរើស អ្នកចូលបំរើការងារថ្មី ត្រូវបានធ្វើឡើងនៅលើ បណ្តាញផ្សព្វផ្សាយ ការងាររបស់រដ្ឋ ដោយបានបញ្ជាក់ថា ការជ្រើសរើស មិនត្រូវការ គុណសម្បត្តិ អ្វីច្រើននោះទេ ហើយបេក្ខជនដែលជាប់ នឹងក្លាយទៅជាពេជ្ឈឃាត អនុវត្តទោសប្រហារជីវិត។
ប្រទេសអារ៉ាប៊ី សាអូឌីត ត្រូវបានចាត់ថ្នាក់ ជាប្រទេសទី៣ បន្ទាប់ពីចិន ក្នុងការកាត់ទោស ប្រហារជីវិតមនុស្ស។ តាមពីក្រោយ ដោយប្រទេស អ៊ីរ៉ង់ ដែលស្ថិតនៅ លេខរៀងទី៤ និងអាមេរិក ស្ថិតនៅលេខរៀង ទី៥។ វិធីសាស្ត្រដែលប្រើ ក្នុងការកាត់ទោស ប្រហារជីវិតគឺ ការកាត់ក្បាល នៅចំពោះមុខ សាធារណជន។
កាលពីឆ្នាំមុន អ្នកទោសចំនួន ៨៨ នាក់ ត្រូវបានកាត់ទោស ប្រហារជីវិត នៅប្រទេសនេះ ដោយឡែកនៅ ឆ្នាំ ២០១៥នេះ មានអ្នកទោស ៨៥ នាក់ហើយ ដែលត្រូវគេប្រហារជីវិត។ ភាគច្រើននៃអ្នកទោស ដែលគេប្រហារជីវិតគឺ ជាប់ចោទពីបទមនុស្សឃាដ ក្រៅពីនោះមាន ៣៨នាក់ ជាប់ចោទ ពាក់ព័ន្ធនឹងថ្នាំញៀន នេះបើតាមការឲ្យដឹង ពីអង្គការឃ្លាំមើល សិទ្ធមនុស្ស ហៅកាត់ថា HRW។
ចំនួនជាងពាក់កណ្តាលនៃ អ្នកទោសដែលត្រូវប្រហារជីវិត គឺជាជនជាតិ អារ៉ាប៊ី សាអូឌីត ហើយក្នុងនោះ ក៏មានជនជាតិដទៃ ផងដែរ ដូចជា ប៉ាគីស្ថាន យេម៉ែន ស៊ីរី ហ៊្សកដានី ឥណ្ឌា ឥណ្ឌូនេស៊ី ភូមា ឆាដ អេរីត្រេ ហ្វីលីពីន និង ស៊ូដង់ ជាដើម៕

ការប្រហារជីវិតដោយកាត់ក្បាលអ្នកទោសចំពោះមុខសាធារណជន
ប្រភព៖ បរទេស
ដោយ៖ រ័ត្ន
ខ្មែរឡូត






0 comments:
Post a Comment