មិកស៊ីកូស៊ីធី៖ ស្ពានប្រវត្តិសាស្ត្រ ដែលប្រើប្រាស់សម្រាប់ឆ្លង និង រំដោះទឹក កាលពីអតីត ស្ថិតនៅក្នុងរដ្ឋ មិកស៊ីកេន និង ហ៊ីដាល់ហ្គោ របស់ប្រទេសមិកស៊ិក នោះត្រូវបានអង្គការ យូណេស្កូ សម្រេចដាក់បញ្ចូលទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោកហើយ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០១៥។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយទៀតថា ការដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌ ពិភពលោកនៅក្នុងខែកក្កដា ឆ្នាំ ២០១៥ មានច្រើន ដោយក្នុងនោះរួមមាន តំបន់ភ្នំ ប្រវត្តិសាស្ត្រ និង ធម្មជាតិរបស់ ហ្សាម៉ៃកា, តំបន់ប្រវត្តិសាស្ត្រកាលពីសម័យសង្គ្រាមរបស់ ប្រទេសជប៉ុន (ណាហ្គាសាគី), និង ស្ពានអាយុជិត ៥០០ឆ្នាំរបស់មិកស៊ិក នៅពេលនេះ។
គួរបញ្ជាក់ថាស្ពាន Padre Template ត្រូវបានកសាងឡើងក្នុងអំឡុងឆ្នាំ ១៥៥៣ ដល់ ១៥៧០ មានប្រវែង ៤៥គីឡូម៉ែត្រ។ ជើងទម្ររបស់ស្ពាន មានប្រវែងផ្តាស់ប្តូរទៅតាម តំបន់ ដែលវាឆ្លងកាត់ ហើយកន្លែងដែលខ្ពស់បំផុតនោះ គឺមានប្រវែង ៣៨,៧៥ ម៉ែត្រ៕








0 comments:
Post a Comment