Monday, July 6, 2015

អាជ្ញាធរព្រះវិហារ រៀប​ចំខួប​៧ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក

ភ្នំពេញ៖ អាជ្ញាធរព្រះវិហាររៀបចំខួប៧ឆ្នាំ ដើម្បីអបអរសាទរនៃការ ដាក់បញ្ចូល ប្រាសាទព្រះវិហារជាសម្បត្តិ បេតិកភ័ណ្ឌពិភពលោក "០៧/ ០៧/ ២០០៨-០៧/ ០៧/ ២០១៥"នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ នៅជើងភ្នំប្រាសាទព្រះវិហារ ត្រង់ចំណុចបារាយណ៍សូរ្យ។
ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័រជើងគោក រួមជាមួយនឹងអភិបាលខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣២ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ បានសម្រេចដាក់បញ្ចូល ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅទីក្រុងកេបិច ប្រទេសកាណាដា តាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា។
ប្រាសាទព្រះវិហារ ជាកេរ្ត៏ដំណែលប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសដូនតាខ្មែរ កាលពីមួយពាន់ឆ្នាំមុន ត្រូវបានពិភពលោក ទទួលស្គាល់ថា មានតំលៃលេចធ្លោជាសកល និងបានប្រែក្លាយទៅជាបេតិកភណ្ឌសំរាប់មនុស្សជាតិ គ្រប់ជាតិសាសន៏នៅលើពិភពលោកនេះ ដូច ប្រាង្គប្រាសាទអង្គរដែលស្ថិត ក្នុងចំណោមបេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏អស្ចារ្យទាំង ៩៨១ បេតិកភណ្ឌក្នុង ១៦០ប្រទេស៕


0 comments:

Post a Comment