កង់ប៊េរ៉ា៖ ក្រុមអ្នកវិទ្យាសាស្រ្ត ជនជាតិអូស្រ្តាលី បានប្រើប្រាស់កែវយឺតទំនើបថ្មី ដែលអាច មើលឃើញកាឡាក់ស៊ី ដាច់ស្រយ៉ាលមួយ ដោយមានចំងាយជាង ៥ រយពាន់លានឆ្នាំពន្លឺ ពីប្រព័ន្ធរបស់យើង។
ការរកឃើញនេះ ត្រូវបានផ្សព្វផ្សាយដំណឹងនៅក្នុងកិច្ចប្រជុំ សមាជិកតារាសាស្រ្តជាតិ ដែលកាឡាក់ស៊ីនេះ ត្រូវបានមើលឃើញដោយកែវយឺត ដ៏ទំនើបរបស់អូស្រ្តាលី(ASKAP) នៅមន្ទីរអង្កេតតារាសាស្រ្តនៃ ប្រទេសអូស្រ្តាលីភាគខាងកើត។
ដោយឡែក ក្រុមអ្នកបានវិទ្យាសាស្រ្តបានប្រើប្រាស់បច្ចេក វិទ្យាពិសេស នៃកែវយឺត ដើម្បីស្វែងរករលកវិទ្យុសកម្ម ដែលស្ថិតនៅកណ្តាល កាឡាក់ស៊ី ឈ្មោះ PKS B1740-517 ដែលមានទីតាំងនៅជិតក្រុមផ្កាយAra ។
យោងទៅតាមការអង្កេតបានឲ្យដឹងថា កាឡាក់ស៊ីនេះមានអាយុ ៥ រយពាន់លានឆ្នាំ ទៅ ១០ រយពាន់លានឆ្នាំ ហើយ វាត្រូវបានហ៊ុមព័ទ្ធទៅដោយឧស្ម័នអ៊ីដ្រូសែន ដែលវាអាចបង្កើតជារលកសំលេងមួយរបស់កាឡាក់ស៊ី៕







0 comments:
Post a Comment