Monday, July 6, 2015

ករណីជំងឺ ម៉ឺស ទីពីរ​កើត​ឡើង​នៅ​​ហ្វីលីពីន

ម៉ានីល៖ ក្រសួងសុខាភិបាលរបស់ហ្វីលីពីន បានប្រកាសនៅថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ ២០១៥ នេះថាជន បរទេសម្នាក់ ត្រូវបានធ្វើតែស្ត និងបញ្ជាក់ថាមានផ្ទុកនូវជំងឺម៉ឺស ដ៏កាច សាហាវ ដែលជាហេតុនាំឲ្យអ្នកកើតជំងឺ មកពីប្រទេសតំបន់មជ្ឈិមបូព៌ា មកដល់ប្រទេស ហ្វីលីពីន នោះកើនឡើងពីរករណីហើយ។
ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយតាមសម្តីរបស់លោករដ្ឋមន្ត្រីសុខាភិបាល ហ្សេណេតហ្គារីន ថាអ្នកជំងឺថ្មី នេះមានអាយុ ៣៦ឆ្នាំ បានធ្វើដំណើរពីទីក្រុងឌូបៃ មកកាន់ ទីក្រុងម៉ានីល ហើយឥឡូវនេះលោកកំពុងតែសម្រាក ព្យាបាលក្នុងមន្ទីរពេទ្យ។ ដោយឡែក មនុស្សម្នាក់ទៀត ដែលជិតដិតនឹងបុរសនេះ ក៏កំពុងត្រូវក្រុមគ្រូពេទ្យតាមដាន សុខភាពដែរ។
គួរបញ្ជាក់ថា ករណីជំងឺម៉ឺសដំបូងនៅហ្វីលីពីន បានកើតឡើងកាលពីខែកុម្ភៈ ដោយស្ត្រី ហ្វីលីពីនម្នាក់បានឆ្លងជំងឺ នេះពីប្រទេសអារ៉ាប៊ី សាអូឌីត នៅពេលដែលនាងទៅបម្រើការងារ ជាពេទ្យស្រីនៅទីនោះ។ រហូតមកដល់ពេលនេះ ប្រទេសអាស៊ីចំនួន ២៦ហើយដែលកើត មាននូវករណីឆ្លងជំងឺម៉ឺស ដោយក្នុងនោះកូរ៉េខាងត្បូង មានសភាព ធ្ងន់ធ្ងរជាងគេបំផុត៕

0 comments:

Post a Comment