រៀបការអាពាហ៍ពិពាហ៍រួចមានបុត្រាបុត្រី បង្កើតសុភមង្គលក្នុងគ្រួសារ គឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប ប៉ុន្តែពេលខ្លះក៏ក្លាយទៅជារឿងឈឺក្បាលសម្រាប់ឪពុកថ្មីថ្មោងមួយចំនួន។ បំពេកូនឲ្យគេង លួងកូនឲ្យបាត់យំ ពកូនឲ្យត្រូវតាមក្បួន សុទ្ធតែជាបញ្ហា។ ទោះយ៉ាងណា ក្រោយទស្សនាវីដេអូខាងក្រោម សុភាពបុរសដែលទើបក្លាយជាឪពុកដំបូង នឹងចេះពីរបៀបពកូនឲ្យត្រឹមត្រូវតាមក្បួន។

វីដេអូឃ្លីបជិតមួយនាទី បង្ហាញពីរបៀបពទារកទើបកើត ត្រូវបង្ហោះឡើងលើបណ្ដាញ YouTube កាលពីប៉ុន្មានថ្ងៃមុនដោយដាក់ចំណងជើងថា “HOW TO HOLD A BABY”។ អ្នកបង្ហាញបានប្រាប់ឲ្យពទារកតាមវិធីជាច្រើន ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺត្រូវប្រុងប្រយ័ត្នទៅលើដៃ និងក ព្រោះនៅក្មេង ឆ្អឹងខ្ចី អាចបណ្ដាលឲ្យភ្លាត់គ្រប់ពេលវេលា៕
ចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖






0 comments:
Post a Comment