This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Wednesday, August 12, 2015

គូស្នេហ៍ តារាកូរ៉េល្បីៗ ១០គូ ដែលទើបនឹង បែកបាក់គ្នាថ្មីៗ

កូរ៉េខាងត្បូង៖ ជាការពិតណាស់ ទំនាក់ទំនងស្នេហា រវាងមនុស្សពីរនាក់ គឺខ្លះមានភាពរលូន ឯខ្លះទៀតក៏ជួបនឹងការបែកបាក់គ្នា ជារឿងធម្មតា។
វាគួឲ្យរំភើបណាស់ នៅពេលដែលតារាល្បីៗ ហ៊ានប្រកាសពី ចំណងស្នេហ៍របស់ពួកគេ ជាសាធារណៈ ឲ្យមនុស្សទូទៅបានដឹង ប៉ុន្តែវាប្រហែលជា ពិបាកបន្តិចហើយ នៅពេលដែលពួកគេ សម្រេចចិត្តចែកផ្លូវគ្នាវិញ ខណៈពេលដែល មនុស្សគ្រប់គ្នាបានដឹង ពីសម្ព័ន្ធភាពរបស់ពួកគេ ទៅហើយ។
ខាងក្រោមនេះ គឺជាគូស្នេហ៍តារាកូរ៉េល្បីៗ ចំនួន១០គូ ដែលទើបនឹងចែកផ្លូវគ្នា ពេលថ្មីៗកន្លងទៅនេះ។ សូមទស្សនាទាំងអស់គ្នា៖
នាង Tiffany និង លោក Nichkhun
លោក Lee Hee Jun និង នាង Kim Ok Bin
នាង Minah និង លោក Son Heung Min
នាង Gong Hyo Jin និង លោក Lee Jin-Wook
លោក Se7en និង នាង Park Han Byul
នាង Kim Min Hee និង លោក Jo In Sung
នាង Yoo In-na និង លោក Ji Hyun Woo
នាង Kim Yuna និង លោក Kim Won Joong
លោក Yang Sang Guk និង នាង Chun Yi Seul
លោក Kim Bum និង​ នាង Moon Geun Young
ប្រភព Koreaboo
ដោយ លូហាន
ខ្មែរឡូត

លើសពីពួកម៉ាកបានអត់​ មានការពេញនិយមពីយុវវ័យ ​​ ​​​​​​( មានវីដេអូ)

PñMeBj³ ExSvIedGUsuIGarmµN_mYy “Never Too late” rbs;hagftrUb Rooster Kool eFVI[yuvv½y PaKeRcIn eBjcitþxøaMg.

cMeBaHvIedGUenH )anecjCa2PaK EdlGtßn½ykñúgvIedGU KWman bursmñak; tamlYcRsLaj; RsIs¥atmñak; b:uEnþrUbKat;
minEdlh‘an sarPaBeTA nagenaHeT )anRtwmEtlYcemIl rUbnagBI cm¶ayEtb:ueNÑaH . PaBsñiT§sñalBImYyéf¶ eTAmYyéf¶ )anbegáItCa mitþPaBmYy rvagbursmñak; nigRsIs¥atmñak;enaH ehIy kþIRsLaj; Edlmankñúgcitþ rbs;Kat;kan;EtxøaMgeLIg². enAéf¶mYy rUbKat;k¾seRmccitþ epJIrsartam bNþajsgÁm Line edIm,IbBa¢ak;BIGarmµN_Bit Edlman elInarImñak;enaH eday)anR)ab;fanag fa “suMelIs BIFan)anGt;?”” ehIyGVIEdleFVI[ rUbKat;QWcab; KWnarImñak;enaH )antbfa rUbnag )anKitelIKat; RtwmmitþPkþi minGacelIsBI enH)aneT.

bnÞab;BIRsIs¥at )anniyayR)ab;bursmñak;enaHehIy )aneFVI[ rUbKat; GarmµN_minl¥ ePøcPøaMgeRcIn kñúgkargar eRBaHEtQWcab; xøaMgeBk EdlsarPaBeTAnag EbrCaRtÚv bdiesFy:agdUecñaH. b:uEnþrUbKat; hak;dUcCa mindwgfamannarImñak;eTot EdlEtgenAcitþ )anlYcRsLaj; rUbKat;CayUrNas;mkehIy EbrCaKat;minrvl; EfmTaMgsþIbenÞas[nag enAeBlxøHeTot. GMeBIl¥rbs;nag )aneFVI[rUbKat;cab; epþImKit nigBüayam sMlwgemIlGMeBIl¥rbs;nag EdlEtgeFVIdak;Kat;. edaysarEt Twkcitþrbs;narI mñak;enaH Kat;k¾)ansresrBaküsUmeTaselIkUnRkdas ehIybiTelIkMb:ugePsC¢³ Latte mei Caerog ral;éf¶. ehIyKat;)anniyayR)ab;narImñak;enaH “faminTa n;yWteBl etIEmneT? suMelIsBIBYkm:ak )anGt; [´sUmeTasNa”. cuHcugeRkaynwg eTACay:agNa cMeBaHKUesñh_mYyenH?

cg;dwgfa esñharbs;KUesñh_mYyenaH BitCar:Uem:nTikb:uNÑa etaHTsSnavIedGUTaMgGs;Kña³
look-(2)
YON7
YON6
YON5
YON4
YON
YON3
YON2
YON1
Advertisements

Tuesday, July 7, 2015

សិង្ហបុរី លត់​​ម្ចាស់​ផ្ទះកម្ពុជា​ ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​​រាប់​ម៉ឺន​នាក់


ក្រុមអ្នកគាំទ្រ​ មកទស្សនាផ្ទាល់នៅស្តាតអូឡាំពិក

​វាគឺជា​រឿង​នឹក​ស្មាន​មិនដល់ដែល​ក្រុមជម្រើស​ជាតិ​ឈុតធំ​កម្ពុជា ត្រូវ​ក្រុម​​​ប្រទេស​សិង្ហបុរីលត់​យ៉ាង​ចាស់​ដៃ​រហូត​ដល់​​​​៤-០ នៅ​លើ​ទឹក​ដី​ខ្លួនឯង ​​ក្នុងវគ្គ​ជម្រុះ​​ជុំទី​២ សម្រាប់កា​រប្រកួត​ឆ្ពោះ​ទៅ​កាន់​​​ព្រឹត្តិការណ៍​​​World Cup រុស្ស៊ី​  កាល​ពី​យប់​ថ្ងៃ​​​​​ព្រហស្បតិ៍​ទី​១១ ខែមិថុនា​ ។ ​លទ្ធផល​នេះធ្វើ​ឲ្យ​អ្នក​គាំទ្រ​ដែល​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា​​មិ​ន​តិច​ជាង​​៦​ម៉ឺន​នាក់ដែល​សម្រុក​ទៅ​ទស្សនា​ផ្ទាល់​នៅស្តាតអូឡាំពិកខក​ចិត្ត​។
​​កា​រប្រកួត​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​មាន​​​មនុស្ស​កក​កុញ​ ដែល​អាច​ចាត់ទុក​ថា​ជា​ប្រវត្តិ​សាស្រ្ត​​​លើក​ដំបូង​របស់​កម្ពុជា ដែល​មាន​អ្នក​គាំទ្រ​ច្រើន​ហួ​ស​ពី​ការ​ស្មាន ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ​កន្លែង​សម្រាប់​ភ្ញៀវ​​ទស្សនា​ចំនួន​​៥៥០០០​​កៅអី ​​ត្រូវ​គេ​ឃើញ​​អង្គុយ​ពេញ ​​ខណៈដែល​​​​អ្នក​​ឈរ​​គ្មាន​កន្លែង​អង្គុយ ក៏​​​មាន​ស​ភាព​ច្រូង​ច្រាង​​​រាប់​ពាន់​នាក់ និង​ហៀរហូរ​ពេញ​បរិវេណ​ស្ដាត​អូឡាំពិក​តែ​ម្ដង​។ មិន​មាន​​​តួ​លេខ​ពិត​ប្រាកដ​​ពី​​​ចំនួន​មនុស្ស​ដែល​​ទៅ​បង្ហាញ​ខ្លួន​នៅ​ក្នុង​​ព្រឹត្តិការណ៍​នា​យប់​នោះ​ទេ ដោយ​គ្រាន់តែមាន​ការ​ប៉ាន់​ស្មាន​ថា​​​ហោច​ណាស់​​ក៏​ជាង​​៦ម៉ឺន​នាក់ ដោយ​សារ​តែ​​​បរិវេណ​ទីលាន​ដែល​ផ្ទុក​មនុស្ស​​​​​​​​​បាន​​៥​​៥០០០​នាក់ ​ត្រូវ​អស់​កៅអី។
​យោង​តាម​ការ​​បញ្ជាក់​​ក្រៅ​ផ្លូវ​ការ​ពី​អ្នក​រៀប​ចំ មនុស្ស​ដែល​ទៅ​ទស្សនា​កា​រប្រកួត​រវាង​​​​ក្រុម​កម្ពុជា និង​ក្រុម​សិង្ហបុរី​​ គឺ​​​១០​ម៉ឺន​នាក់ឯណោះ ដោយ​សារ​តែ​​នៅ​ខាង​ក្រៅ​លាន​ប្រកួត​​ដែល​​អាច​មើលឃើញ​​​​តារាង​បាល់​ ស្ថិត​​ ក្នុង​បរិវេណ​​ស្ដាត​អូឡាំពិក​​សុទ្ធ​តែ​កក​កុញ​ដោយ​មនុស្ស​ម្នា ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កាន់​​កន្លែង​​ឈរ​ទស្សនា​​។ ទោះតួលេខ​ដែល​​បាន​ប៉ាន់​ស្មាន ស្ថិត​នៅ​ក្នុង​ភាព​ខុស​គ្នា​​​​ ​ក៏​​​​​​​​ចំនួន​មនុស្ស​ដែល​បាន​ប្រមូល​ផ្ដុំ​​នោះ ត្រូវ​គេ​ចាត់​ទុក​ថា​​ជា​ចំនួន​ច្រើន​បំផុតសម្រាប់​ព្រឹត្តិការណ៍​កីឡា​ដែល​បាន​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​រយៈ​ពេ​ល​ចុង​ក្រោយ​។ ​​​​ក្រុម​អ្នកទស្សនា​ទាំង​នោះ មិន​ត្រឹមតែ​បាន​ចំណាយ​ប្រាក់​​​ និង​ចំណាយ​ពេល​មក​គាំទ្រ​​​ដល់ទីតាំង​ប្រកួត​ប៉ុណ្ណោះ​ទេ ភាគ​ច្រើន​​នៃ​ពួក​គេ​ក៏ធ្វើ​សកម្មភាព​ លើក​ទឹក​ចិត្ត​ដល់​ក្រុម​កីឡាករ​កម្ពុជា​ប្រកប​ដោយ​ភាព​រស់​រវើក​​​ផង​ដែរ​។ ​​មិន​អន់​ជាង​​ក្រុម​អ្នក​គាំទ្រ​​បាល់​ទាត់​របស់​​បណ្ដា​ប្រទេស​រីក​ចម្រើន​ ​​​យុវវ័យ​កម្ពុជា​​​ក៏​បាន​​គូស​​រូប​ទង់​ជាតិ​​នៅ​លើ​ផ្ទៃ​មុខ និង​ ​បិទ​ ឬ​ឆ្លាក់​រូប​ទង់​ជាតិ​​​​នៅ​លើ​ថ្ពាល់ ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ពី​ទំហំ​គាំទ្រ​ចំពោះវិស័យ​បាល់​ទាត់​ជាតិ​ថា​​មាន​កម្រិត​រីក​ចម្រើន​​គួរ​ឲ្យ​សរសើរ​​។ ​​​​​ក្រុម​ខ្លះ​បាន​ទាំង​​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន ទិញ​ឯកសណ្ឋាន​​​​ដូច​ក្រុម​​បាល់​ទាត់​កម្ពុជា និង​​​​​​​​លើក​ត្រដាង​ទង់​ជាតិ អម​ដោយ​ការ​​បន្ទ​រ​សំឡេង​ហ៊ោកញ្ជ្រៀវ ​ ​តាំង​ពី​កា​រប្រកួត​មិន​ទាន់​ចាប់​ផ្ដើម។ អ្នក​គាំទ្រ​ខ្លះបាន​ស្ពាយ​​​​ឧបករណ៍​​ឧគ្ឃោសនាសព្ទ​ជាប់​ខ្នង ​ដើម្បី​​​បន្លឺ​សំឡេង​​​គាំទ្រ​ឲ្យ​​​សាយ​ភាយ​​​បាន​កាន់​តែ​ឆ្ងាយ​។ ​សូម្បី​សំឡេង​ទះ​ដៃ ក៏​ត្រូវ​គេ​​ឮ​បន្លឺ​ជា​ចង្វាក់​ភ្លេង ​​រំលេចដោយ​ការ​ច្រៀង​រាំ​​យ៉ាង​កង​រំពង​។ ​
ក្នុង​ពេល​កា​រប្រកួត​ហៀប​ចាប់​ផ្ដើម ​អ្នក​មាន​ទូរសព្ទ​ស៊េរី​ទំនើប​គ្រប់​ដៃ បាន​​​​​​​រំលេច​ភ្លើង​ពិល​​ធ្វើ​ឲ្យ​សាល​កីឡា​ករ​ទាំង​មូល ​​​អណ្ដែង​ដោយ​ពន្លឺ​ភ្លើង​ពិល មាន​សភាព​មិន​ខុស​ពី​​​​កម្រង​ផ្កាយ លម្អ​​ទីលាន​ប្រកួត​។ ក្រុម​អ្នក​គាំទ្រ​​ទាំង​នេះ ​មិន​មាន​សភាព​​នឿយ​ហត់​នោះ​ទេ ​បើ​ទោះ​ជា​ពួក​គេ​ម្នាក់​ខ្លះ​លើក​ក្រវី​ទង់​ជាតិ ខ្លះ​​ច្រៀង​រាំ ​ខ្លះ​​លោត​កញ្ជ្រោល​ និង​ភាគ​ច្រើន​គឺស្រែក​​​​បន្ទរ ដើម្បី​​​​​​ចង់​ឲ្យ​កីឡាករ​កម្ពុជា បាន​ឮ​ និង​មាន​កម្លាំង​ចិត្ត​​​​​​សម្រាប់​ការ​ប្រកួត​ក្ដី​។ ​ប៉ុន្តែ​​​សន្ទុះ​ដែល​បាន​លេច​ឡើង ត្រូវ​គេ​ឃើញ​​​ប្រែ​ប្រួលបន្តិច​ម្ដង​ៗ បន្ទាប់​ពី​​​ក្រុម​បាល់​ទាត់​​សិង្ហបុរី ​ដែល​ជា​ភ្ញៀវ​​​​ដំបូង​​គេសម្រាប់​វគ្គ​ជម្រុះ​​World Cup​ នេះ ​ស៊ុត​ចូល​ទី​កម្ពុជា​មួយ​គ្រាប់​ហើយ​មួយ​គ្រាប់​ទៀត រហូត​ដល់​៣គ្រាប់ ក្នុង​​ត​ង់​ទី​១​។ ​​នៅ​​ក្នុង​ម៉ោង​សម្រាក ​​ក្រុម​អ្នក​គាំទ្រ​ភាគ​ច្រើន នៅ​តែ​បន្ត​ច្រៀង​រាំ និង​​បន្លឺ​​ឧគ្ឃោសនាសព្ទ ​ព្រម​ជា​មួយ​​​​ក្ដី​សង្ឃឹម​ថា​​ក្រុម​កម្ពុជានឹង​​​មាន​​លទ្ធភាព​តាម​យក​គ្រាប់​បាល់​មក​វិញនៅ​តង់​ទី​២​។ ​​

កញ្ញា ​ពេជ្រ សោភា ដែល​ជាតារា​ចម្រៀង​ប្រចាំ​​​ហង្ស​មាស ​ត្រូវ​គេ​ឃើញ​ចុះ​ទៅ​ដល់​តារា​​ងធំ​​​ ​ដើម្បី​លេង​បាល់ និង​​បាន​ប្រកាស​ដាក់​ក្បាល​មេក្រូ សូម​ឲ្យ​ក្រុម​កម្ពុជា​​​មាន​សំណាង​សម្រាប់​ការ​ប្រកួត​​​នោះ​ផង​។ សំឡេង​គាំទ្រ​​​​ត្រូវ​គេ​ឮ​បន្ទរជា​បន្តបន្ទាប់​ ​​ ​​​ដើម្បី​បង្កើន​សន្ទុះ​ឲ្យ​កីឡាករ​កម្ពុជា​សម្រាប់​​​​កា​រប្រកួត​នៅ​​៤៥​នាទី​​វគ្គ​បន្ទាប់​។ យ៉ាង​ណា​ក៏​ដោយ ក្រុម​បាល់​ទាត់​កម្ពុជា ​​នៅ​តែធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង ជា​មួយ​​ទម្រង់​​លេង​​មិន​សូវ​ល្អ​។
​​លទ្ធផល​៤-០ ​ដែល​ក្រុម​សិង្ហបុរី​ស៊ី​ក្រុម​​កម្ពុជា គឺ​ជា​អ្វី​ដែល​ក្រុម​ម្ចាស់​ផ្ទះ និង​អ្នកគាំទ្រ​ទទួល​ភាព​ជូរ​ចត់​។​ អ្នក​ទស្សនា​ភាគ​ច្រើន​បាន​រិះ​គន់​ពីទម្រង់លេង​របស់​​កម្ពុជា សម្រាប់​ការ​ប្រកួត​ជើង​ទី​១​នោះ ​ ​ដោយ​សូម្បី​តែ​ការ​​គ្រប់​គ្រង​​បាល់​ក៏​មិន​សូវ​ល្អ រីឯការ​​បោះ​បាល់​ឲ្យ​គ្នា ក៏​មាន​ចំណុច​មិន​​ស៊ី​សង្វាក់​គ្នា​។ ធៀប​នឹង​កាល​លេង​មិត្ត​ភាព​​ជាមួយ​ឡាវ និង​​​​​មីយ៉ាន់​ម៉ា ទម្រង់​លេង​របស់​​កម្ពុជា​​លើក​នេះ គឺ​​ផ្ទុយ​ស្រឡះ​ដាច់​ឆ្ងាយ​​។
​លោក ​Kazunori Ohara គ្រូ​បង្វឹក​បាល់ទាត់​​ជា​ជន​ជាតិ​ជប៉ុនរបស់​កម្ពុជាបាន​សម្ដែង​ឲ្យ​ឃើញ​នូវ​ការ​​ខក​ចិត្ត​ដូច​គ្នា នៅពេល​ប្រកួត​ចប់ ​តាម​រយៈ​​ការ​ស្ដី​បន្ទោស​ទៅ​​លើ​កីឡាករ​របស់​ខ្លួន ថា​លេង​មិន​ល្អ និង​ដូច​មិន​មាន​អារម្មណ៍​ក្នុង​ពេល​ប្រកួត​នោះ​។
នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ខាង​មុខនេះ​ កម្ពុជា​នឹង​ឡើង​ទៅ​លេង​ជើង​ទី​២ នៅ​ប្រទេស​សិង្ហបុរី​វិញ។ វគ្គ​ជម្រុះ​បន្ត​បន្ទាប់ គឺ​ប៉ះ​ជាមួយ​ប្រទេស​​​​អាហ្គានីស្ថាន ស៊ីរី និង​ប្រទេស​ជប៉ុន ​​ដោយមួយ​ជើង​ប្រកួត​ក្នុង​ស្រុក និង​មួយ​ជើង​នៅ​​ក្រៅ​ទឹក​​ដី​​បែប​នេះ​ដូច​គ្នា​។ ​លទ្ធផល​៤-០ ចាញ់​​ក្រុម​​សិង្ហបុរី ​​​ធ្វើ​ឲ្យ​ឱកាស​ជម្រុះ​​ពូល​របស់​កម្ពុជា  ​មាន​​​​​​​មិន​ច្រើន​​នោះ​ទេ ដោយ​សារ​តែ​ក្រុម​​​៣​ទៀត សុទ្ធ​តែ​មាន​​​​កម្រិត​បាល់​ទាត់​ល្អ​ជាង​សិង្ហបុរី៕

មនោរម្យ - វីដេអូថ្មី ISIS៖ ឲ្យ​កុមារ​​សម្លាប់​​ទាហាន​ស៊ីរី​២៥នាក់ នៅមុខប្រាសាទ




រូបភាពនៅក្នុងវីដេអូថ្មីនោះ បានបង្ហាញពីការបាញ់សម្លាប់ ទាហានស៊ីរី២៥នាក់ ដោយក្មេងជំទង់ របស់ក្រុមអង្គការរដ្ឋអ៊ីស្លាម នៅក្នុងរោងល្ខោនបូរាណមួយ នៃក្រុង ប៉ាមៀរ (Palmyre) ប្រទេសស៊ីរី។

Monday, July 6, 2015

Welcome to CCDO

The Cambodians endured Genocide during the Khmer Rouge and Pol Pot era (1975-1979), resulting in 2 million deaths or 25% of the population. Every family lost at least one member. Today, 65% of the population is under the age of 25 years. The poverty is widespread and yet, being very proud and hardworking the Cambodians do whatever it takes to make ends meet.
Although the government is attempting to improve the country, there is much more needed, especially in the realms of health and education.
Many families in the rural areas earn less than $2 per day and cannot afford to build water wells or send their children to school. Each child needs to provide their own school supplies and uniforms and the teachers work double sessions for meager pay.



Cambodian Child's Dream Organization was first founded in Cambodia in 2007 by a local tour guide to build water wells. After visiting Cambodia and donating her first well American Ms. Jenni Lipa quickly realized that the children hold the key to the country's future. They deserve clean water, good education, better nutrition and improved health. She spearheaded many new programs and initiatives and founded Cambodian Child's Dream Organization as a US based non-profit organization in February 2009 as 501 ©(3) tax exempt charity.

ស្ពាន Padre Template របស់​មិក​ស៊ិក ក្លាយ​ជា​បេតិ​កភណ្ឌ​ពិភព​លោក

មិកស៊ីកូស៊ីធី៖ ស្ពានប្រវត្តិសាស្ត្រ ដែលប្រើប្រាស់សម្រាប់ឆ្លង និង រំដោះទឹក កាលពីអតីត ស្ថិតនៅក្នុងរដ្ឋ មិកស៊ីកេន និង ហ៊ីដាល់ហ្គោ របស់ប្រទេសមិកស៊ិក នោះត្រូវបានអង្គការ យូណេស្កូ សម្រេចដាក់បញ្ចូលទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោកហើយ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០១៥។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយទៀតថា ការដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌ ពិភពលោកនៅក្នុងខែកក្កដា ឆ្នាំ ២០១៥ មានច្រើន ដោយក្នុងនោះរួមមាន តំបន់ភ្នំ ប្រវត្តិសាស្ត្រ និង ធម្មជាតិរបស់ ហ្សាម៉ៃកា, តំបន់ប្រវត្តិសាស្ត្រកាលពីសម័យសង្គ្រាមរបស់ ប្រទេសជប៉ុន (ណាហ្គាសាគី), និង ស្ពានអាយុជិត ៥០០ឆ្នាំរបស់មិកស៊ិក នៅពេលនេះ។
គួរបញ្ជាក់ថាស្ពាន Padre Template ត្រូវបានកសាងឡើងក្នុងអំឡុងឆ្នាំ ១៥៥៣ ដល់ ១៥៧០ មានប្រវែង ៤៥គីឡូម៉ែត្រ។ ជើងទម្ររបស់ស្ពាន មានប្រវែងផ្តាស់ប្តូរទៅតាម តំបន់ ដែលវាឆ្លងកាត់ ហើយកន្លែងដែលខ្ពស់បំផុតនោះ គឺមានប្រវែង ៣៨,៧៥ ម៉ែត្រ៕

អ្នកវិទ្យាសាស្រ្ត​អូស្រ្តាលី រក​ឃើញ​កាឡាក់​ស៊ី​ថ្មី ចំងាយ ៥ រយ​ពាន់​លាន​ឆ្នាំ​ពន្លឺ

កង់ប៊េរ៉ា៖ ក្រុមអ្នកវិទ្យាសាស្រ្ត ជនជាតិអូស្រ្តាលី បានប្រើប្រាស់កែវយឺតទំនើបថ្មី ដែលអាច មើលឃើញកាឡាក់ស៊ី ដាច់ស្រយ៉ាលមួយ ដោយមានចំងាយជាង ៥ រយពាន់លានឆ្នាំពន្លឺ ពីប្រព័ន្ធរបស់យើង។
ការរកឃើញនេះ ត្រូវបានផ្សព្វផ្សាយដំណឹងនៅក្នុងកិច្ចប្រជុំ សមាជិកតារាសាស្រ្តជាតិ ដែលកាឡាក់ស៊ីនេះ ត្រូវបានមើលឃើញដោយកែវយឺត ដ៏ទំនើបរបស់អូស្រ្តាលី(ASKAP) នៅមន្ទីរអង្កេតតារាសាស្រ្តនៃ ប្រទេសអូស្រ្តាលីភាគខាងកើត។
ដោយឡែក ក្រុមអ្នកបានវិទ្យាសាស្រ្តបានប្រើប្រាស់បច្ចេក វិទ្យាពិសេស នៃកែវយឺត ដើម្បីស្វែងរករលកវិទ្យុសកម្ម ដែលស្ថិតនៅកណ្តាល កាឡាក់ស៊ី ឈ្មោះ PKS B1740-517 ដែលមានទីតាំងនៅជិតក្រុមផ្កាយAra ។
យោងទៅតាមការអង្កេតបានឲ្យដឹងថា កាឡាក់ស៊ីនេះមានអាយុ ៥ រយពាន់លានឆ្នាំ ទៅ ១០ រយពាន់លានឆ្នាំ ហើយ វាត្រូវបានហ៊ុមព័ទ្ធទៅដោយឧស្ម័នអ៊ីដ្រូសែន ដែលវាអាចបង្កើតជារលកសំលេងមួយរបស់កាឡាក់ស៊ី៕

ករណីជំងឺ ម៉ឺស ទីពីរ​កើត​ឡើង​នៅ​​ហ្វីលីពីន

ម៉ានីល៖ ក្រសួងសុខាភិបាលរបស់ហ្វីលីពីន បានប្រកាសនៅថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ ២០១៥ នេះថាជន បរទេសម្នាក់ ត្រូវបានធ្វើតែស្ត និងបញ្ជាក់ថាមានផ្ទុកនូវជំងឺម៉ឺស ដ៏កាច សាហាវ ដែលជាហេតុនាំឲ្យអ្នកកើតជំងឺ មកពីប្រទេសតំបន់មជ្ឈិមបូព៌ា មកដល់ប្រទេស ហ្វីលីពីន នោះកើនឡើងពីរករណីហើយ។
ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយតាមសម្តីរបស់លោករដ្ឋមន្ត្រីសុខាភិបាល ហ្សេណេតហ្គារីន ថាអ្នកជំងឺថ្មី នេះមានអាយុ ៣៦ឆ្នាំ បានធ្វើដំណើរពីទីក្រុងឌូបៃ មកកាន់ ទីក្រុងម៉ានីល ហើយឥឡូវនេះលោកកំពុងតែសម្រាក ព្យាបាលក្នុងមន្ទីរពេទ្យ។ ដោយឡែក មនុស្សម្នាក់ទៀត ដែលជិតដិតនឹងបុរសនេះ ក៏កំពុងត្រូវក្រុមគ្រូពេទ្យតាមដាន សុខភាពដែរ។
គួរបញ្ជាក់ថា ករណីជំងឺម៉ឺសដំបូងនៅហ្វីលីពីន បានកើតឡើងកាលពីខែកុម្ភៈ ដោយស្ត្រី ហ្វីលីពីនម្នាក់បានឆ្លងជំងឺ នេះពីប្រទេសអារ៉ាប៊ី សាអូឌីត នៅពេលដែលនាងទៅបម្រើការងារ ជាពេទ្យស្រីនៅទីនោះ។ រហូតមកដល់ពេលនេះ ប្រទេសអាស៊ីចំនួន ២៦ហើយដែលកើត មាននូវករណីឆ្លងជំងឺម៉ឺស ដោយក្នុងនោះកូរ៉េខាងត្បូង មានសភាព ធ្ងន់ធ្ងរជាងគេបំផុត៕

ម៉ាស្សា​ភ្នែក ដោយ​ផ្លែ​ត្រសក់

ត្រសក់គឺជាប្រភេទបន្លែដ៏ល្អមួយ សំរាប់ភាពត្រជាក់។ ទឹកត្រសក់មានវីតាមីន A និង C ដែលអាចធ្វើឲ្យស្បែកមាន សភាពស្រស់ស្អាត និងភ្លឺថ្លា ហើយអាចធ្វើឲ្យស្បែកមានសំណើម និងមិនមានកន្ទួលរមាស់ ពីព្រោះថាត្រសក់មាន សារធាតុអង់ស៊ីម ដែលអាចធ្វើឲ្យមាន ការផ្លាស់ប្តូរកោសិកាស្បែកថ្មី និងធ្វើឲ្យស្បែកត្រជាក់ ព្រមទាំងអាចកាត់ បន្ថយអាការៈហើមបានផងដែរ។
ទន្ទឹមនឹងនេះដែរ ត្រសក់មានសារប្រយោជន៍ល្អបំផុតសំរាប់សម្រស់ភ្នែក ដែលវាជួយកំចាត់ នូវអាការៈ រោយភ្នែក និងស្បែកភ្នែកខ្វះសំណើម។ ជាមួយគ្នានេះដែរ អ្នកត្រូវចិតត្រសក់ ជាចំនិតស្តើងៗ ហើយយកទៅដាក់ក្នុងទូទឹកក ឲ្យត្រជាក់ បន្ទាប់មក អ្នកត្រូវយកទឹកទៅ ប្រោះនៅលើបរិវេណ ជុំវិញភ្នែកឲ្យជោក។ រួចហើយអ្នកត្រូវយកត្រសក់ ដែលហាន់រួចហើយ ទៅបិទនៅជុំវិញភ្នែក និងនៅលើភ្នែក ហើយទុកវាចោលក្នុងរយៈពេល៥នាទី។
ក្រៅពីនេះទៀត អ្នកអាចយកចំនិតត្រសក់នោះមកដាក់នៅលើផ្ទៃមុខ ទាំងមូលក៏បាន ដើម្បីឲ្យស្បែកមានសំណើម និងស្រស់ថ្លា ថែមទាំងមើលទៅក្មេងជាងវ័យ៕

អាជ្ញាធរព្រះវិហារ រៀប​ចំខួប​៧ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក

ភ្នំពេញ៖ អាជ្ញាធរព្រះវិហាររៀបចំខួប៧ឆ្នាំ ដើម្បីអបអរសាទរនៃការ ដាក់បញ្ចូល ប្រាសាទព្រះវិហារជាសម្បត្តិ បេតិកភ័ណ្ឌពិភពលោក "០៧/ ០៧/ ២០០៨-០៧/ ០៧/ ២០១៥"នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ នៅជើងភ្នំប្រាសាទព្រះវិហារ ត្រង់ចំណុចបារាយណ៍សូរ្យ។
ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័រជើងគោក រួមជាមួយនឹងអភិបាលខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣២ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ បានសម្រេចដាក់បញ្ចូល ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅទីក្រុងកេបិច ប្រទេសកាណាដា តាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា។
ប្រាសាទព្រះវិហារ ជាកេរ្ត៏ដំណែលប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសដូនតាខ្មែរ កាលពីមួយពាន់ឆ្នាំមុន ត្រូវបានពិភពលោក ទទួលស្គាល់ថា មានតំលៃលេចធ្លោជាសកល និងបានប្រែក្លាយទៅជាបេតិកភណ្ឌសំរាប់មនុស្សជាតិ គ្រប់ជាតិសាសន៏នៅលើពិភពលោកនេះ ដូច ប្រាង្គប្រាសាទអង្គរដែលស្ថិត ក្នុងចំណោមបេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏អស្ចារ្យទាំង ៩៨១ បេតិកភណ្ឌក្នុង ១៦០ប្រទេស៕


Sunday, July 5, 2015

កង់​ថ្លៃ​បំផុត​លើ​លោក ២ម៉ឺន​៥​ពាន់​ដុល្លារ ជិះ​បាន​លើ​ផ្លូវ​អ្វី​បាន​ខ្លះ?

កង់​​អគ្គិសនី​ Trefecta DRT ​ដែល​ទើប​តែ​ចេញ​លក់​ហើយ​តម្លៃ​ខ្ពស់​​ជាង​គេ​បំផុត​លើ​លោក ២​ម៉ឺន​៥​ពាន់​ដុល្លារ ​មាន​សមត្ថភាព​មិន​ធម្មតា​ដោយ​អាច​ជិះ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​ មិន​ថា​ផ្លូវ​ភក់ ផ្លូវ​ថ្នល់​ ឬ​ជិះ​ឡើង​ភ្នំ។ កង់​​អគ្គិសនី​នេះ ​ផលិត​ឡើង​​ពី​សារធាតុ​អាលុយមីញ៉ូម​ ​ហើយ​តួ​ខ្លួន​អាច​បត់​បញ្ចូល​គ្នា​ជា​២ ងាយ​ស្រួល​​វេច​ខ្ចប់ និង​មាន​អេក្រង់​នៅ​ពី​មុខ​ដូច​ម៉ូតូ​ដែរ។

1

2

3


​តោះ! ចង់​ដឹង​យ៉ាង​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖




វិធីសាស្ត្រ​ព​កូន​ដ៏​ត្រឹម​ត្រូវ​សម្រាប់​ឪពុក​ថ្មី​ថ្មោង

រៀបការ​អាពាហ៍ពិពាហ៍​រួច​មាន​បុត្រា​បុត្រី បង្កើត​សុភមង្គល​ក្នុង​គ្រួសារ គឺ​ជា​បំណង​ប្រាថ្នា​របស់​មនុស្ស​គ្រប់​រូប ប៉ុន្តែ​ពេល​ខ្លះ​ក៏​ក្លាយ​ទៅ​ជា​រឿង​ឈឺ​ក្បាល​សម្រាប់​ឪពុក​ថ្មី​ថ្មោង​មួយ​ចំនួន។ បំពេ​កូន​ឲ្យ​គេង លួង​កូន​ឲ្យ​បាត់​យំ ព​កូន​ឲ្យ​ត្រូវ​តាម​ក្បួន សុទ្ធតែ​ជា​បញ្ហា។ ទោះ​យ៉ាង​ណា ក្រោយ​ទស្សនា​វីដេអូ​ខាង​ក្រោម សុភាព​បុរស​ដែល​ទើប​ក្លាយ​ជា​ឪពុក​​ដំបូង នឹង​ចេះ​ពី​របៀប​ព​កូន​ឲ្យ​ត្រឹម​ត្រូវ​តាម​ក្បួន។ ​​​

Untitled

វីដេអូ​ឃ្លីប​ជិត​មួយ​នាទី បង្ហាញ​ពី​របៀប​ព​ទារក​ទើប​កើត ត្រូវ​បង្ហោះ​ឡើង​លើ​បណ្ដាញ YouTube កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ដោយ​ដាក់​ចំណង​ជើង​ថា “HOW TO HOLD A BABY”។ អ្នក​បង្ហាញ​បាន​ប្រាប់​ឲ្យ​ព​ទារក​តាម​វិធី​ជា​ច្រើន ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​ត្រូវ​ប្រុង​ប្រយ័ត្ន​ទៅ​លើ​ដៃ និង​ក ព្រោះ​នៅ​ក្មេង ឆ្អឹង​ខ្ចី អាច​បណ្ដាល​ឲ្យ​ភ្លាត់​គ្រប់​ពេល​វេលា៕

ចង់​ដឹង​ច្បាស់ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ដេវីដ៖បងពេជ្រ​ សោភា យក​ខ្លួន​ធានា​ខ្ញុំ

ខាង​ផលិត​កម្ម​ទទួល​យក​ស្នា​ដៃ​ខ្ញុំ​ក៏​ដោយ​សារ​បង ពេជ្រ សោភា​ ដែរ​គាត់​ហ៊ាន​និយាយ​មួយ​ម៉ាត់​ធានា​ថា​បើសិន​បទ​របស់​ខ្ញុំ​មិនលោត​​ទេ​មិន​បាច់​ហៅ​គាត់​ថា​ ពេជ្រ សោភា​ទេ”។ ដេវីដ បាន​ប្រាប់ ​Sabay តាម​រយៈ​ទូរសព្ទ។


បន្ទាប់​ពី​ ពេជ្រ សោភា​ បាន​និយាយ​​ដូច្នេះ ដេវីត ប្រាប់​ថា ​រូប​លោក​បាន​ព្យាយាម​ធ្វើ​យ៉ាង​ណា​កុំឲ្យ​ សោភា ​អស់​សង្ឃឹម​ហើយ​ពេល​នោះលោក​ក៏​បាន​យក​វ៉ុល​ដែល​បាន​ផលិត​ទៅ​ឲ្យ​ខាង​ផលិត​កម្ម​​ពិនិត្យ​មើល​។ ដេវីត និយាយ​ថា ​ពេល​នោះ​បទលោក​​មិន​ទាន់​ចេញ​ភ្លាមៗ​ចាំ​រហូត​ដល់​ពេល​ចូល​ឆ្នាំ​ហើយ​ក៏​ចាប់​ផ្តើម​ផ្ទុះ​តែ​ម្តង​ទៅ​។

បទ​​​ដែល​ធ្វើ​ឲ្យ​   ពេជ្រ​ សោភា ​យក​ខ្លួន​ធានា​ ដេវីត នោះ​គឺ​បទ ​”​ប៉ា​ដឹង​ប៉ា​វ៉ៃ”​ លោក​ថា ​បទ​នឹង​ចេញ​កា​ល​ពី​ចូល​ឆ្នាំ​ខ្មែរគឺ​មាន​ការ​ទាក់​ទាញ​ប្រិយមិត្ត​ខ្លាំង​មែន​ទែន ​ហើយ​ក៏​ជា​ឱ​កាស​ដែល​រូប​លោក​បាន​ឈាន​ជើង​ធ្វើ​ជា​តារា​ចម្រៀង​នៅ​ផលិត​កម្ម​ហង្សមាសដែរ។​

និយាយ​ពី​ដំណើរ​ដើម​ទង​ដែល ​ដេវីត បាន​ក្លាយ​ជា​ដៃ​គូ​​ចម្រៀង​ និង​ជា​អ្នក​និពន្ធ​នៅ​ហង្សមាស​​លោក​និយាយ​ថា​វា​ជា​​រឿង​ចៃដន្យ​មួយ​។

“បង​ភា​ គាត់​បាន​ដើរ​រក​ខ្ញុំ​ឆាត​តាម​ហ្វ៊េសប៊ុក​ផង ​ប៉ុន្តែ​ខ្ញុំ​អត់​ដឹង ​អត់​បាន​ទទួល​ពី​គាត់។ថ្ងៃ​មួយ​បង ​ភា រក​អ្នក​ធ្វើ​បទ​ចម្រៀង​ថ្មី​ខាង​បទ​ញាក់​ហើយ​ប៉ះ​ចំ​មិត្ត​ភក្តិ​ខ្ញុំ​ដែល​ចេះ​តែ​ងតែ​បទ​មនោសញ្ចេត​នា​ ហើយ​គេ​ក៏​បាន​ណែ​នាំ​ខ្ញុំ​ឲ្យ​ទៅសាក​ជាមួយគាត់”។ ដេវីត ថ្លែង។

ពេជ្រ សោភា

ងួន ចាន់ដេវីត បន្តថា ៖ “ខ្ញុំ​ក៏​ទៅ​ តែ​ពេល​នោះ​មិន​ទាន់​បាន​ជួប​​មុខ​គាត់​ទេ​ គ្រាន់​តែ​សរសេរ​បទ​ចម្រៀង​ហើយផ្ញើ​ទៅ​គាត់​មើល​ពេល​​នោះ​បង ភា បាន​ស្តាប់​ហើយ​គាត់​ថា​ សម្លេង​ដូចខ្ញុំ​(មនុស្សដែល​សោភា​តាម​រក)​។ក្រោយ​មក បង ភា ក៏​បាន​ណាត់​ខ្ញុំ​ឲ្យ​ទៅ​ជួប​គាត់​ ហើយ​គាត់​បាន​និយាយ​លេង​ថា​ ម៉េច​ក៏​ធ្វើ​ឬក​ម៉េស តាម​រក​យូរហើយ​”។

តាំង​ពី​នោះ​មក កំលោះ​រូប​នេះ ក៏​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ជាមួយ​នឹង​តារា​ចម្រៀង​ ពេជ្រ សោភា តែ​ម្ដង។ មុន​ដំណើរ​ឈាន​ចូល​មក​ក្នុង​ផលិត​កម្មហង្ស​មាស​ ដេវីត ជា​អ្នក​ចម្រៀង​តាម​ប្រព័ន្ធ​យូធូប ​ហើយ​បទ​ដំបូង​ដែល​ទស្សនិក​ជន​មាន​ការ​ទទួល​ស្គាល់​រូប​លោក​គឺ​​”Live fast die young”។ ដេវីដ ធ្វើ​ជា​តារា​ចម្រៀង​លើ Youtube ប្រមាណ​៣​ឆ្នាំ មុន​ពេល​ក្លាយ​ជា​តារា​ចម្រៀង​អាជីព​នៅ​ហង្សមាស​ប្រមាណ​ជិត​១​ឆ្នាំ​នេះ៕

១ ឈុត ឱក សុគន្ធកញ្ញា ពណ៌​ផ្កាឈូក​ទាំងអស់​ចឹង​ ឡូយ​អត់?

កាលពី​ថ្ងៃ សៅរ៍ សប្ដាហ៍​មុន ​នា​ឱកាស​គម្រប់ ១ ឆ្នាំ​របស់​ផ្សារ​ទំនើប Aeon mall ឱក សុគន្ធកញ្ញា ដែល​ជា​តារា​សម្បូរ​ទៅ​ដោយ​ទេពកោសល្យ​ត្រូវ​បាន​អញ្ជើញ​ជា​តារា​កិត្តិយស​ក្នុង​ពិធី​នោះ។ អ្វី​ដែល​ធ្វើឲ្យ​ទស្សនិកជន​ចាប់អារម្មណ៍យ៉ាង​ខ្លាំង​​ចំពោះ​ម្ចាស់​បទ “Fall In Love” រូប​នោះ​ គឺ​ដោយសារ​ស្ទីល​ស្លៀកពាក់​ពណ៌​ផ្កាឈូក​ស៊ី​គ្នា​នឹង​កម្មវិធី និង ​គ្រឿង​អលង្ការ​ធំ​ៗ​សម្រាប់​តុបតែង​ខ្លួន​របស់​នាង​មើល​ទៅ​ស្រស់​ស្អាត​ប្លែក​សព្វ​មួយ​ដង។

តោះ​! ចង​ដឹង​ថា ឱក សុគន្ធកញ្ញា ស្អាត​ប្លែក​ប៉ុណ្ណា​ទស្សនា​រូបភាព​ខាងក្រោម៖

ឱក សុគន្ធកញ្ញា (3)

ឱក សុគន្ធកញ្ញា (1)

ឱក សុគន្ធកញ្ញា (2)

ឱក សុគន្ធកញ្ញា (4)

ឱក សុគន្ធកញ្ញា (6)

ឱក សុគន្ធកញ្ញា (7)

មិនគួរឲ្យជឿ! ផ្ដាច់ព្រ័ត្រ Women’s World Cup ១៦នាទី អាមេរិក​ស៊ី​ជប៉ុន ៤គ្រាប់

ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​បាល់ទាត់ស្រ្ដី​ពិភពលោក ឬ FIFA Women’s World Cup រវាង​ក្រុមអាមេរិក និង​ជប៉ុន ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​ការ​ប្រកួតដ៏តានតឹងមួយ​ដោយ​សារ​ក្រុម​ទាំង​២​សុទ្ធ​តែ​ខ្លាំង​ដូច​គ្នា។ ប៉ុន្តែៗ​ធាតុ​ពិត គឺ​បាន​ធ្វើ​ឲ្យ​ទស្សនា​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដោយ​សារ​ត្រឹម​រយៈ​ពេល​១៦នាទី​ដំបូង ក្រុម​បាល់ទាត់ស្រ្ដី​សហរដ្ឋ​អាមេរិក បាន​ស៊ុត​ក្រុម​ជើង​ខ្លាំង​ជប៉ុន ដល់​ទៅ​៤គ្រាប់។

d

កីឡាការិនី Carli Lloyd អាច​ធ្វើ​បាន​ហ៊ែតទ្រីក​ក្នុង​ចន្លោះ​ពេល​ដ៏​ខ្លី​នេះ ក្រោយស៊ុត​បញ្ចូល​ទី​នៅ​នាទី​៣, ៥ និង​១៦ ខណៈ​កីឡា​ការិនី Lauren Holiday រក​បាន​មួយគ្រាប់​ដែរ​នៅ​នាទី១៤។

យ៉ាង​ណា​ក្ដី ឈាន​ដល់​នាទី​២៧ ជប៉ុន​អាច​សង​វិញ​បាន​មួយ​គ្រាប់​ដែរ ដោយ​កីឡា​ការិនី Yuki Ogimi។ ចាំ​មើល​ជប៉ុន​អាច​វាយ​បក​វិញ​បាន​ឬ​អត់ ឬក៏​ត្រូវអាមេរិក​ស៊ី​ថែម?

Costa ​​បញ្ចេញ​ក្បាច់​​​​ទាត់​ហ្វូតសាល ​មិន​ធម្មតា​មែនៗ!

ខ្សែ​ប្រយុទ្ធ​ Diego Costa ​របស់​ក្រុម​តោ​ខៀវ​ Chelsea ​បាន​ចូល​រួម​ប្រកួត​មិត្តភាព​ហ្វូតសាល ​នៅ​ប្រទេស​គុយវ៉ែត​កាល​ពី​ម្សិល​មិញ និង​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​​ជា​ច្រើន​​ស្ងើចសរសើរ​​យ៉ាង​ខ្លាំង​ចំពោះ​បច្ចេកទេស​ ក្នុង​ការ​លេង។

១

កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ ​Costa ​​បាន​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Al-Roudan ​នៅ​ប្រទេស​គុយវ៉ែត​ ​ដែល​មាន​ក្រុម​ហ្វូតសាល​ទាំង​អស់​ចំនួន​៨០ ខណៈ​ដែល​អតីត​កីឡាករ​ Chelsea, Andriy Shevchenko ​និង​​វីរបុរស​របស់​ក្រុម​​ FC Barcelona, Carlos Puyol ​ក៏​បាន​​ចូល​រួម​លេង​ផង​ដែរ។ ក្នុង​ការ​ប្រកួត​នោះ​ដែរ កីឡាករ​វ័យ​​២៦​ឆ្នាំ (Costa) ​បាន​ស៊ុត​បញ្ចូល​ទី​៥​គ្រាប់ និង​បញ្ចេញ​ស្នៀត​ល្អៗ​ជា​ច្រើន​ទៀត៕

​តោះ! ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖




ប្លែកៗ

Thursday, June 25, 2015

ថតបាន ខ្សែអាត់សម្លេង ពាក្យសម្តីគ្រូពេទ្យ ប្រមាថមើលងាយ លើអ្នកជម្ងឺ កំពុងសន្លប់ស្តូកស្តឹង ក្នុងពេលវះកាត់ (មានវីដេអូ)

អាមេរិក៖ អ្នកគ្រូពេទ្យជំនាញ ខាងដាក់ថ្នាំស្ពឹកម្នាក់ ត្រូវបានអ្នកជម្ងឺ ប្តឹង ហើយត្រូវពិន័យ ជាប្រាក់ បន្ទាប់ពី បែកធ្លាយ ខ្សែអាត់សំលេង ដែលលួចថត បានដោយទូរស័ព្ទ ស្មាតហ្វូន របស់អ្នកជម្ងឺនោះ នៅក្នុងដំណើរការ ទាំងមូល ក្នុងពេលវះកាត់ ជាពិសេស គឺថតបានសំដី មិនសមរម្យ និងប្រមាថមើលងាយ របស់នាង ចំពោះអ្នកជម្ងឹ ដែលសន្លប់ ស្តូកស្តឹងនោះ ទៀតផង។

រូបភាពពេលដែលកំពុងធ្វើការវះកាត់
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកគ្រូពេទ្យ មានជំនាញខាងដាក់ថ្នាំស្ពឹកម្នាក់ ដែលមានឈ្មោះថា Tiffany M Ingham ធ្វើការនៅតំបន់ Reston ក្នុងរដ្ឋ Virginia នៃសហរដ្ឋអាមេរិក ត្រូវបានអ្នកជម្ងឺម្នាក់ប្តឹង ហើយត្រូវបានពិន័យ ជាប្រាក់ បន្ទាប់ពីបែកធ្លាយ ខ្សែអាត់សំលេង នៃការប្រមាថមើលងាយ ដល់អ្នកជំងឺ ដែលថតបានដោយ អ្នកជម្ងឺរូបនោះ នៅក្នុងទូរស័ព្ទ ស្មាតហ្វូន របស់គាត់ផ្ទាល់តែម្តង។
អ្នកជម្ងឺ ដែលទទួលរង ការប្រមាថរូបនោះ ប្រើឈ្មោះកាត់ DB លោកបានប្រាប់ឲ្យដឹងថា ដោយខ្លាចមាន បញ្ហាផ្សេងៗ ដែលប៉ះពាល់ ដល់ផ្នែកសំខាន់ៗ នៅលើរាងកាយមុនពេលវះកាត់ គាត់ក៏បានប្រើប្រាស់ ទូរស័ព្ទស្មាតហ្វូន ដើម្បីថតសំលេង ក្នុងអំឡុងពេលវះកាត់នោះ។ បន្ទាប់ពីនោះមក លោក DB បានបើកស្តាប់សំលេងឡើងវិញ ពីក្នុងទូរសព្ទរបស់គាត់ ក្នុងពេលធ្វើដំណើរតាមផ្លូវ ត្រលប់មកកាន់ផ្ទះវិញ ក៏បានលឺសម្តីមិនសមរម្យ ទាំងនោះតែម្តង។
លោក DB បានឲ្យដឹងថា នៅពេលដែលខ្លួនលោក កំពុងសន្លប់ គ្រូពេទ្យស្រីម្នាក់ឈ្មោះ Ingham បាននិយាយដូចជា៖ «ក្រោយពេលនិយាយជាមួយលោក អស់៥នាទី​មុនពេលដំណើរការវះកាត់ចាប់ផ្តើម ខ្ញុំពិតជាចង់ដាល់លោកមួយដៃ ឲ្យចំផ្ទៃមុខ ដ់ើម្បីឲ្យលោករឹងពឹង សមជាប្រុសបន្តិច»។ «មើលម្ជុលនេះទៅ ឃើញទេ .. តិចទៀត វាជ្រាបចូលទៅក្នុងខ្លួន គាត់នេះហើយ នឹងធ្វើឲ្យមានអារម្មណ៍ រាគចុះក្អួត»។ «មេរោគរបេងក្នុងប្រដាប់ភេទរបស់គាត់»។
ខ្មែរ​​ ឡូត
យ៉ាងណាមិញ លោក DB បានដាក់ពាក្យបណ្តឹង រួចហើយ ដោយគ្រូពេទ្យស្រីនោះ ត្រូវបានចោទប្រកាន់ពីបទ បរិហាកេរ្តិ៍ និងអនុវត្តខុសផ្នែកវេជ្ជសាស្រ្ត ហើយតុលាការ បានកាត់ក្តី ឲ្យសងជម្ងឺចិត្ត ទឹកប្រាក់ចំនួន ៥សែនដុល្លារអាមេរិកដល់លោក DB ផងដែរ៕

Wednesday, May 27, 2015

Cambodia 1975–1979


An exhumed mass grave in Cambodia yields skeletons of the executed. October 10, 1981. —David Allen Harvey/National Geographic Creative
“To keep you is no gain; to lose you is no loss.”
—Khmer Rouge warning
From April 17, 1975, to January 7, 1979, the Khmer Rouge perpetrated one of the greatest crimes of the 20th century. Nearly two million people died under the rule of the fanatical Communist movement, which imposed a ruthless agenda of forced labor, thought control, and mass execution on Cambodia. The purported goal was to transform the Southeast Asian country into a classless agrarian utopia. The result was an ancient society’s wholesale destruction and a horrifying new term for the world to confront: “the killing fields.”
The Khmer Rouge began their reign with the murder of surrendering officials of the former government and the brutal emptying of the capital and other cities. Black-clad soldiers marched millions of people into the countryside and put them to work as slaves digging canals and tending crops. Religion, popular culture, and all forms of self-expression were forbidden. Families were split apart, with children forced into mobile labor brigades.
 
Anyone who questioned the new order risked torture and death by a blow to the head. Ethnic minorities faced particular persecution. Not even members of the Khmer Rouge were safe. The movement killed thousands of its own as suspected traitors and spies for foreign powers. In time, gross mismanagement of the economy led to shortages of food and medicine, and untold numbers of Cambodians succumbed to disease and starvation.
 
An invasion by neighboring Vietnam finally toppled the regime. But a new civil war began and almost three decades passed before any Khmer Rouge leaders were brought to justice. In 2006, the United Nations and the Cambodian government inaugurated a joint tribunal known as the Extraordinary Chambers in the Courts of Cambodia (ECCC). So far it has convicted three defendants and sentenced them to lengthy prison terms.
The court functions not only to return verdicts but also to try to give some measure of peace and resolution to victims and to Cambodian society as a whole. Its proceedings are open to the public; victims can register as “civil parties” to question defendants during trial sessions and seek various types of reparations.
The court has drawn criticism for the high cost of operation and the low number of indictments. But whatever its flaws, it reflects a strengthening global consensus that, no matter how much time has passed, perpetrators of the modern era’s worst crimes must be brought to account, in a framework that helps survivors repair their lives.

The Museum is grateful to the Ministry of Culture and Fine Arts, Kingdom of Cambodia; the Documentation Center of Cambodia; and the Extraordinary Chambers in the Courts of Cambodia for their support and materials used in this case history. 
Visit our new exhibitions, Cambodia 1975–1979 and “I Want Justice!," on view now at the Museum.